ក្រុមហ៊ុន RBR CAMBODIA ដែលជាក្រុមហ៊ុនផលិត និងចែកចាយសំបកកង់រថយន្តក្នុងស្រុកម៉ាក CROSSLEADER កម្រិតស្តង់ដារអន្តរជាតិ នឹងចែកគូរប៉ុងទិញ១ថែម១ រហូតដល់ ១០០នាក់ ក្នុងព្រឹត្តិការណ៍ថ្ងៃចុងក្រោយនៃពិព័រណ៍ខ្មែរធ្វើបាន នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

លោកអ្នកក៏នឹងទទួលបានការបញ្ចុះតម្លៃ ១៥% មិនកំណត់ចំនួន មិនកំណត់ពេលវេលា នៅពេលអញ្ជើញទៅទស្សនាស្តង់ក្រុមហ៊ុន RBR CAMBODIA ក្នុងថ្ងៃពិព័រណ៍។ លើសពីនេះក៏មានកម្មវិធីប្រូម៉ូសិនទិញមួយថែមមួយ ចំពោះលក្ខខណ្ឌម្នាក់ទិញបានចំនួនតែមួយគ្រាប់ ចាប់ពីម៉ោង៥៖៣០នាទីល្ងាច ដល់ម៉ោង ៦៖៣០នាទីល្ងាច។ ដូច្នេះសូមអញ្ជើញលោកលោកស្រីចូលរួមកម្មវិធីខ្មែរធ្វើបានទាំងអស់គ្នា។
ដោយឡែកសម្រាប់ម្ចាស់ដេប៉ូលក់សំបកកង់ ក៏នឹងទទួលបានប្រូម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃពី ៥% ទៅដល់ ១០% ចំពោះសំបកកង់ដែលមានក្នុងស្តុក ដោយពុំមានកំណត់ពេលវេលានោះទេ។
សូមជម្រាបថា កម្មវិធី មហាព្រឹត្តិការណ៍ពិព័រណ៍ «ខ្មែរធ្វើបាន» ត្រូវបានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញ ចាប់ពី ថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅអគារ G-L រាជធានីភ្នំពេញ។ កម្មវិធីទាំងមូលត្រូវបានបង្កប់នូវអត្ថន័យ និងតម្លៃសង្គមយ៉ាងជ្រាលជ្រៅ លើការលើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការចូលរួមជំរុញ ផ្សព្វផ្សាយ និងគាំទ្រស្នាដៃ ផលិតផល ព្រមទាំងសេវាកម្ម ដែលផលិតដោយកូនខ្មែរឱ្យកាន់តែមានទីផ្សារទូលំទូលាយ៕




