លោកអ្នកឧកញ៉ា ទ្រី ភាព ឧបត្ថម្ភថវិកាចំនួន ៧,០០០ដុល្លារ ដើម្បីគាំទ្រដល់ទូក ង ឈ្មោះ “ទ្រី ភាព សែនជ័យបារមី លោកតាគ្រី” ចូលរួមព្រឹត្តិការណ៍ប្រណាំងទូក ខេត្តពោធិ៍សាត់

ជុំវិញ​ឧកញ៉ា

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក លោកអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភថវិកាចំនួន ៧,០០០ (ប្រាំពីរពាន់) ដុល្លារអាម៉េរិក ដល់រដ្ឋបាលស្រុកវាលវែង ដើម្បីគាំទ្រដល់ទូក ង ឈ្មោះ “ទ្រី ភាព សែនជ័យបារមី លោកតាគ្រី” ដែលនឹងត្រូវចូលរួមព្រឹត្តិការណ៍ប្រណាំងទូក ង ថ្នាក់ខេត្ត នាថ្ងៃទី៧ និងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ទ្រី ភាព គ្រុប បានបញ្ជាក់ថា តាមរយៈការចូលរួមក្នុងព្រឹត្តិការណ៍ប្រណាំងទូកនេះ មិនត្រឹមតែ​ជាការ​រួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ប្រពៃណីជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការ​បង្កើត​នូវផ្ទាំងទស្សនីយភាពដ៏សប្បាយរីករាយ ដើម្បីញ៉ាំងបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋ​ក្នុងខេត្តពោធិ៍សាត់ បានកម្សាន្តសប្បាយផងដែរ។

សូមជម្រាបជូនផងដែរថា កាលឆ្នាំ២០២៤ លោកអ្នកឧកញ៉ា ទ្រី ភាព និងអ្នកឧកញ៉ា គៀន ស្រីនាង បានចំណាយ​ថវិកាសរុប ៤៤០លានរៀល ដើម្បីឧបត្ថម្ភទូកងចំនួន ៣ ចូលរួមព្រឹត្តិការណ៍ប្រណាំងទូក ង ថ្នាក់ជាតិ ក្នុងឱកាស​ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ។ ទូកងទាំង ៣ ដែលទទួលបានការឧបត្ថម្ភ រួមមាន៖ ទូកង ឈ្មោះ “ទ្រីភាពឧត្តមសែនជ័យ​បារមីទេពី” មកពីខេត្តកំពង់ឆ្នាំង, ទូកង ឈ្មោះ “ទ្រីភាពសែនជ័យបារមី​តេជោ” មកពីខេត្តកណ្ដាល និងទូកង ឈ្មោះ “រាំងទិលសាគរសែនមានជ័យបារមីវត្តកញ្ជរ​ខាងត្បូង” មកពី​ខេត្តពោធិ៍សាត់៕