អ្នកឧកញ៉ា សួរ វីរៈ អញ្ជើញចុះ MOU រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អិចប្រេស និងក្រុមហ៊ុន Mad Monkey គ្រោងបង្កើតសណ្ឋាគារថ្មីមួយ នៅខេត្តកំពត

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អិចប្រេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងនៃការសហការណ៍ (MOU) ជាផ្លូវការ រវាងក្រុមហ៊ុន វិរៈ ប៊ុនថាំ អិចប្រេស និងក្រុមហ៊ុន Mad Monkey ដើម្បីជំរុញឧស្សាហកម្មទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា៖ “យើងមានកិត្តិយសនិងរំភើបយ៉ាងខ្លាំង ក្នុងការប្រកាសអំពីកិច្ចសហការយុទ្ធសាស្ត្រថ្មីរវាងក្រុមហ៊ុនវិរៈ ប៊ុនថាំអិចប្រេស ឯ.ក (Vireak Buntham Express Co., Ltd.) និងក្រុមហ៊ុន Mad Monkey ដែលជាជំហានដ៏សំខាន់មួយ ក្នុងការជំរុញឧស្សាហកម្មទេសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅខេត្តកំពត”។

កិច្ចព្រមព្រៀងនៃការសហការណ៍ខាងលើនេះ ត្រូវបានចុះហត្ថលេខាផ្លូវការរវាង អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន វិរៈ ប៊ុនថាំអិចប្រេស ឯ.ក និង លោក Alex Darroch សហស្ថាបនិកនៃក្រុមហ៊ុន Mad Monkey ដើម្បីចាប់ផ្តើមគម្រោងសណ្ឋាគារថ្មីមួយ ក្នុងខេត្តកំពត ដែលមានឈ្មោះថា Mad Monkey Kampot ។

កិច្ចសហការនេះបានរួមគ្នាដោយថ្នាកដឹកនាំទាំងពីរជាមួយគ្នា ដែលមានបទពិសោធន៍លើហេដ្ឋារចនាសម្ព័ន្ធ ជាមួយក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះក្នុងវិស័យសណ្ឋាគារអន្តរជាតិ។ គោលបំណងរបស់គម្រោងនេះគឺ៖ ដើម្បីជំរុញទេសចរណ៍ជាតិ និងអន្តរជាតិ, បង្កើតឱកាសការងារថ្មីៗសម្រាប់សហគមន៍ និងលើកកម្ពស់សោភ័ណភាពធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប របស់ខេត្តកំពត ឱ្យកាន់ល្បីល្បាញទៅពិភពលោក។

ក្រុមហ៊ុនទាំងពីរបានត្រៀមខ្លួនជាស្រេចក្នុងការជំរុញកំណើនទេសចរណ៍ប្រកបដោយចីរភាព បង្កើនសមត្ថភាពសហគមន៍ក្នុងស្រុក និងបង្កើតគោលដៅទេសចរណ៍ថ្មីមួយ ដែលអ្នកទាំងអស់គ្នាមិនគួររំលងនាពេលអនាគត លើវិស័យបដិសណ្ឋារកិច្ច៕