ឱកាសការងារ ១៤,៨៤៩ កន្លែង នៅខេត្តកណ្តាល កំពុងរងចាំប្រជាពលរដ្ឋ និងអតីតពលករ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានប្រកាសផ្សព្វផ្សាយពីឱកាសការងារសរុបចំនួន ១៤,៨៤៩ កន្លែង នៅក្នុងខេត្តកណ្តាល ដែលផ្ដល់ដោយសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ៩៧ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមតារាងបែងចែកតម្រូវការកម្លាំងពលកម្ម ឱកាសការងារទាំងនេះស្ថិតនៅតាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកណ្តាល ដូចជា ស្រុកអង្គស្នួល ពញាឮ កណ្តាលស្ទឹង មុខកំពូល កៀនស្វាយ ខ្សាច់កណ្តាល ស្អាង និងក្រុងតាខ្មៅ ជាដើម ដោយគ្របដណ្ដប់លើវិស័យធំៗចំនួនពីរ៖ វិស័យឧស្សាហកម្ម៖ មានតម្រូវការខ្ពស់បំផុតលើមុខតំណែងដូចជា អ្នកបញ្ជាម៉ាស៊ីនដេរ, ផ្នែកដេរ, អ្នកដេរ, កម្មករកាត់ដេរ, កម្មករផលិតកម្ម, អ្នកត្រួតពិនិត្យគុណភាព (QC), ផ្នែកវេចខ្ចប់, ផ្នែកបោកគក់, ផ្នែករដ្ឋបាល និងអ្នកដេរស្បែកជើង។ វិស័យសេវាកម្ម៖ ជ្រើសរើសមុខតំណែងផ្នែកផ្សព្វផ្សាយ និងទីផ្សារ។

សម្រាប់ប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ អាចស្កេន QR Code ដើម្បីចុះឈ្មោះរកការងារធ្វើ ទំនាក់ទំនងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬទាក់ទងដោយផ្ទាល់តាមលេខទូរសព្ទរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនីមួយៗដែលមានបង្ហាញក្នុងតារាង៕