ដំណឹងល្អសម្រាប់អ្នកកំពង់ស្ពឺ! រោងចក្រ និងក្រុមហ៊ុន ៩៥ កំពុងជ្រើសរើសបុគ្គលិក និងកម្មករ ១៧,៦០០ កន្លែង

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានប្រកាសផ្សព្វផ្សាយពីឱកាសការងារសរុបចំនួន ១៧,៦០០ កន្លែង នៅក្នុងខេត្តកំពង់ស្ពឺ ដែលផ្ដល់ដោយសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ៩៥ ដើម្បីជូនដល់បងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមតារាងបែងចែកតម្រូវការកម្លាំងពលកម្ម ឱកាសការងារទាំងនេះស្ថិតនៅតាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកំពង់ស្ពឺ ដូចជា សំរោងទង គងពិសី បរសេដ្ឋ ភ្នំស្រួច ថ្ពង ច្បារមន សាមគ្គីមុនីជ័យ និងឧដុង្គម៉ែជ័យ ជាដើម ដោយគ្របដណ្ដប់លើវិស័យធំៗចំនួនពីរ៖ វិស័យឧស្សាហកម្ម៖ មានតម្រូវការខ្ពស់បំផុតលើមុខតំណែងដូចជា អ្នកដេរ, ផ្នែកដេរ, អ្នកបញ្ជាម៉ាស៊ីនដេរ, កម្មករចិតស្វាយ, កម្មករផលិតកម្ម, អ្នកត្រួតពិនិត្យការផលិត (QC), ជាងម៉ាស៊ីន, អ្នកដេរ និងផ្នែកវេចខ្ចប់។ វិស័យសេវាកម្ម៖ ជ្រើសរើសមុខតំណែងដូចជា អនុប្រធានចុងភៅ និងបេឡា។

សម្រាប់ប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ អាចស្កេន QR Code ដើម្បីចុះឈ្មោះរកការងារធ្វើ ទំនាក់ទំនងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ ឬទាក់ទងដោយផ្ទាល់តាមលេខទូរសព្ទរបស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រនីមួយៗដែលមានបង្ហាញក្នុងតារាង៕