តារាហូលីវូដ អេនជេលីណា ជូលី ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យទានដល់ សម្តេចព្រះសង្ឃនាយក អំ លីមហេង នៅវត្តចំពុះក្អែក

សង្គម​ និង​សេដ្ឋកិច្ច

តារាសម្តែងហូលីវូដដ៏ល្បីល្បាញ លោកស្រី អេនជេលីណា ជូលី (Angelina Jolie) បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយទេយ្យទានដល់ សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅឯមហាកុដិ នៃវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបក្រោមព្រះរាជហឫទ័យសព្វព្រះរាជានុញ្ញាតពីសម្តេចព្រះសង្ឃនាយកនោះ លោកស្រី អេនជេលីណា ជូលី បានថ្វាយទេយ្យទាន ដើម្បីជាការចូលរួមចំណែកក្នុងកិច្ចការព្រះពុទ្ធសាសនា និងសង្គមជាតិកម្ពុជា។

វត្តមានរបស់តារាហូលីវូដរូបនេះនៅរាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ដ៏កម្រមួយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការគោរព និងការយកចិត្តទុកដាក់របស់លោកស្រី ចំពោះព្រះពុទ្ធសាសនា ក៏ដូចជាវប្បធម៌ប្រពៃណីខ្មែរ៕