សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ ឧកញ៉ា ឡោ ជុងហៀង នាយកប្រតិបត្តិក្រុមហ៊ុន អាយហ្វាសាដ (iFACADE Co.,Ltd.) និងជាប្រធានបច្ចេកទេស ក្រុមហ៊ុន ឡោ សេងហេង (Loh Seng Heng) ដែលបានចូលរួមជាមួយ មហាគ្រួសារសមាគម ក្នុងនាមជា «សមាជិកទ្រទ្រង់»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលជាសមាជិករបស់ ឧកញ៉ា ឡោ ជុងហៀង នឹងក្លាយជាផ្នែកមួយក្នុងការពង្រឹង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបណ្តាញធុរកិច្ច របស់សមាគម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យធុរកិច្ច និងសង្គម-សេដ្ឋកិច្ចកម្ពុជា។
សមាគមឧកញ៉ាកម្ពុជា សូមជូនពរ ឧកញ៉ា ឡោ ជុងហៀង និងក្រុមហ៊ុន ទទួលបានជោគជ័យ វិបុលភាព និងការរីកចម្រើនកាន់តែខ្ពង់ខ្ពស់ជាបន្តបន្ទាប់។

