ស្ថាបនិកក្រុមហ៊ុន AI ម្នាក់នៅសិង្ហបុរី ឡើងកូដខ្លាំង ដោយសារមានឈ្មោះដូចគ្នាបេះបិទទៅនឹងលោក Jensen Huang

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា AI វ័យ ២៤ឆ្នាំម្នាក់នៅប្រទេសសិង្ហបុរី ដែលមានឈ្មោះដូចគ្នាបេះបិទនឹងអតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានអតិថិជនថ្មីៗរាប់ពាន់នាក់ដោយមិននឹកស្មានដល់ បន្ទាប់ពីមានរឿងអាស្រូវទំនាក់ទំនងស្នេហាលួចលាក់របស់មហាសេដ្ឋីរូបនេះបានផ្ទុះឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jensen Huang វ័យក្មេងរូបនេះ ដែលជាស្ថាបនិកក្រុមហ៊ុន Startup ផ្នែក AI ឈ្មោះ Lycana បាននិយាយថា លោកបានស្គាល់បុគ្គលល្បីឈ្មោះដែលមានឈ្មោះដូចខ្លួនតាំងពីរៀននៅបឋមសិក្សាមកម្ល៉េះ ហើយលោកក៏បានកោតសរសើរចំពោះសមិទ្ធផលរបស់បុគ្គលរូបនោះក្នុងវិស័យបច្ចេកវិទ្យាផងដែរ។

យ៉ាងណាមិញូ ដោយសារមានចំណាប់អារម្មណ៍ខ្លាំងលើកុំព្យូទ័រ និងការសរសេរកម្មវិធីតាំងពីក្មេង លោក Huang បានតាមដានអាជីពរបស់សហស្ថាបនិក Nvidia និងចាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកវិទ្យាដែលក្រុមហ៊ុននេះបានអភិវឌ្ឍ។

ហើយមិនតែប៉ុណ្ណោះ នៅពេលដែលក្រុមហ៊ុន Nvidia ចាប់ផ្តើមទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង ដោយសារការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ការដែលមានឈ្មោះដូចគ្នានឹងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ ក៏បានក្លាយជាអត្ថប្រយោជន៍មួយដែលលោក Huang មិននឹកស្មានដល់ផងដែរ។

លើសពីនេះ​ ភាពវិជ្ជមានដែលកើតចេញពីការដែលមានឈ្មោះដូចគ្នានេះ បានប្រែទៅជារឿងនឹកស្មានមិនដល់មួយ បន្ទាប់ពីសហស្ថាបនិក Nvidia បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទំនាក់ទំនងស្នេហាដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងស្ត្រីជំនួញជនជាតិចិន និងបុគ្គលិករបស់ Nvidia។

ជុំវិញរឿងអាស្រូវនេះ​ បានធ្វើឲ្យគេហទំព័រក្រុមហ៊ុន Lycana របស់លោក Huang ទទួលបានអ្នកចូលទស្សនាបន្ថែមប្រមាណ ៥ ០០០ នាក់ ហើយក្នុងចំណោមនោះ មានមនុស្សមួយចំនួនបានចុះឈ្មោះប្រើប្រាស់សេវាកម្មដោយបង់ប្រាក់ផងដែរ។ ការទទួលបានការចាប់អារម្មណ៍កាន់តែច្រើននេះ ក៏អាចជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកដើមទុន និងការគាំទ្រសម្រាប់ក្រុមហ៊ុន Startup របស់លោកផងដែរ៕​