អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីថា កម្ពុជារៀបចំកម្មវិធីប្រកបដោយវិជ្ជាជីវៈ និងពោពេញដោយស្នាមញញឹម

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សរសើរថា កម្ពុជារៀបចំកម្មវិធីប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយស្នាមញញឹមប្រជាពលរដ្ឋ។ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 នាឱកាសនោះ សម្ដេចតេជោ បានថ្លែងអរគុណចំពោះលោកស្រីដែលបានសហការជាមួយនឹងកម្ពុជាក្នុងការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះទទួលបានជោគជ័យ។

នៅក្នុងឱកាសនោះ លោកស្រីក៏ចង់ជម្រាបជូនសម្ដេចតេជោថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺទទួលបានជោគជ័យ ហើយលោកជំទាវបានសរសើរមិនដាច់ពីមាត់ថាប្រជាជនកម្ពុជាបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលក៏ដូចជានៅក្នុងពិភពអង្គការហ្វ្រង់កូហ្វូនីមានការភ្ញាក់ផ្អើលពីបេះដូងដ៏ល្អ ការបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជាស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលធ្វើឱ្យពិភពនៃ ហ្វ្រង់កូហ្វូនីមានការចាប់អារម្មណ៍។

លោកស្រីបន្តថា រយៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ព័ត៌មាន និងសកម្មភាពនៃការរៀបចំដ៏ល្អរបស់កម្ពុជា បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមដែលធ្វើឲ្យបណ្ដាប្រទេសនៃសមាជិកហ្វ្រង់កូហ្វូនីបានឃើញអំពីសកម្មភាពដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា ហើយនាំគ្នាកោតសរសើរចំពោះអ្វីដែលកម្ពុជាបានធ្វើ ជាពិសេសគឺសរសើរចំពោះប្រជាជនកម្ពុជា។

សូមជម្រាបដែរដា តាមរយៈជំនួបខាងលើ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏បានសរសើរថាកម្ពុជារៀបចំប្រកបដោយវិជ្ជាជីវៈ និងពោរពេញដោយស្នាមញញឹមរបស់ប្រជាពលរដ្ឋហើយសម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំនៃកិច្ចប្រជុំប្រកបដោយភាពប្រាកដនិយមនិងភាពម៉ត់ចត់យ៉ាងល្អបំផុត។ ចំណុចមួយទៀតអគ្គលេខាធិការអង្គការនេះ ក៏បានលើកឡើងពីគម្រោងនៃកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែល ទោះបីជាហ្វ្រង់កូហ្វូនីបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែទំនាក់ទំនងសកម្មភាពរបស់កម្ពុជាជាមួយនឹងអង្គការហ្វ្រង់កូហ្វូនីនឹងមានជាបន្តបន្ទាប់ទៀតនៅក្រោយកិច្ចប្រជុំនេះ៕ អត្ថបទ៖ហ្សាលីន