អតីតមេធំ Nvidia របូតទ្រព្យសម្បត្តិជាង ៣០ពាន់លានដុល្លារ ចាប់តាំងពីមានរឿងអាស្រូវស្នេហាលួចលាក់

អន្តរជាតិ

លោក Jensen Huang អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia បានបាត់បង់ទ្រព្យសម្បត្តិប្រមាណជាង ៣០ពាន់លានដុល្លារក្នុងរយៈពេលត្រឹម ១០ថ្ងៃចុងក្រោយ ចំពេលមានផលប៉ះពាល់ពីរឿងអាស្រូវទំនាក់ទំនងស្នេហាក្រៅចំណងអាពាហ៍ពិពាហ៍ និងការលាលែងពីតំណែងរបស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យរបស់ទស្សនាវដ្តី Forbes បានបង្ហាញថាគិតត្រឹមថ្ងៃទី១៩ ខែវិច្ឆិកា ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវ័យ ៦៣ឆ្នាំរូបនេះ មានចំនួន ១៣១,៨ពាន់លានដុល្លារ ដោយបានធ្លាក់ចុះប្រមាណ ៣,៨ពាន់លានដុល្លារក្នុងរយៈពេលមួយថ្ងៃ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះបានធ្វើឱ្យលោក Jensen Huang ក្លាយជាមហាសេដ្ឋីដែលបាត់បង់ទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីមហាសេដ្ឋីជប៉ុនលោក Takemitsu Takizaki។

បច្ចុប្បន្ន លោក Huang បានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងបញ្ជីមហាសេដ្ឋីមានបំផុតលើពិភពលោក ដោយស្ថិតនៅក្រោយលោកស្រី Alice Walton ដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន Walmart និងនៅពីមុខមហាសេដ្ឋីម៉ិកស៊ិកលោក Carlos Slim Helu និងគ្រួសារ៕​