ឧកញ៉ា ហាក់ លាងហ៊ ត្រូវបានតែងតាំងជា អនុប្រធានសហព័ន្ធសមាគមអ្នកបញ្ជូនទំនិញអាស៊ាន ( AFFA) អាណត្តិឆ្នាំ២០២៧-២០២៨

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (CLA) ត្រូវបានជ្រើសរើស និងតែងតាំងជា អនុប្រធាន​សហព័ន្ធសមាគមអ្នកបញ្ជូនទំនិញអាស៊ាន ( AFFA) អាណត្តិឆ្នាំ២០២៧-២០២៨។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា ឧកញ៉ា ហាក់ លាងហ៊ ទទួលបានការបោះឆ្នោតគាំទ្រនៅក្នុងកិច្ចប្រជុំ​មហាសន្និបាតប្រចាំឆ្នាំលើកទី ៣៦ របស់សហព័ន្ធសមាគមអ្នកដឹកជញ្ជូនទំនិញអាស៊ាន ឬ ( AFFA 36th Annual General Meeting ) ដែលរៀបចំធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។

គួររំឭកថា កាលចុងខែមេសា ឆ្នាំ២០២៦ ឧកញ៉ា ហាក់ លាងហ៊ អគ្គនាយកក្រុមហ៊ុន Lion Logistic Co., Ltd ត្រូវបានសមាជិក សមាជិកាសមាគមភស្តុភារកម្មកម្ពុជា បោះឆ្នោតគាំទ្រសំឡេងច្រើនលើសលប់ ក្នុងចំណោម​បេក្ខភាពទាំង១៧រូប គាំទ្រជាប្រធានក្រុមប្រឹក្សាភិបាល និងក្លាយជាប្រធានសមាគមភស្តុភារកម្មកម្ពុជា អាណត្តិទី១០ ឆ្នាំ២០២៦-២០២៨៕