ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី១១ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១២ នៅទីក្រុងហាណូយ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ យោងតាមក្រសួងការបរទេសកម្ពុជា កម្ពុជានឹងទទួលតំណែងជាប្រធានកិច្ចប្រជុំកំពូល CLMV បន្តពីវៀតណាមក្នុងឱកាសនោះផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ផ្សាយចេញកាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួម កិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម នេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឡេ មិញហ្នឹង នាយករដ្ឋមន្ត្រីវៀតណាម និង លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។
អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំនេះ រួមមាន៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ រួមជាមួយរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល តំណាងសភាពាណិជ្ជកម្មកម្ពុជា និងសមាគម ឧកញ៉ាកម្ពុជា ផងដែរ។
កិច្ចប្រជុំកំពូល CLMV លើកទី១២ ១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់ ទាញយកសក្តានុពល ការកសាងអនាគតប្រកបដោយវិបុលភាព»នឹងពិនិត្យសមិទ្ធផល ប្រតិបត្តិការ CLMV និងកំណត់ទិសដៅអនាគត។ ផ្អែកលើស្មារតីនៃមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូសេដ្ឋកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ CLMV។
ក្រសួងការបរទេសបញ្ជាក់ថា មេដឹកនាំ ACMECS នឹងពិភាក្សាអំពីការតភ្ជាប់ក្នុងតំបន់ នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ចំណែកមេដឹកនាំ CLMV នឹងកំណត់ទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការតភ្ជាប់រវាងប្រទេសទាំងបួន។ ក្រៅពីកិច្ចប្រជុំកំពូលទាំងពីរ សម្តេចធិបតីក៏នឹងជួបសមភាគីដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់និងអន្តរជាតិផងដែរ៕ អត្ថបទ៖ហ្សាលីន

