ឱកាសវិនិយោគថ្មី! វិនិយោគិនជាតិ និងអន្តរជាតិជាង ១.៥០០ នាក់ ជួបជុំគ្នាក្នុងវេទិកា CamTIPA ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

សមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA) នាព្រឹកថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំ «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីវិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងតំណាងក្រុមហ៊ុន និងសហគ្រាសមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងអឺរ៉ុប សរុបប្រមាណជាង ១.៥០០ នាក់ ដើម្បីស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ឆ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការ ថា វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញបរិយាកាសវិនិយោគដែលបើកចំហ មានភាពទាក់ទាញ និងឆ្ពោះទៅរកវិបុលភាព ខណៈដែលរំពឹងថានឹងជំរុញឱ្យមានគម្រោងវិនិយោគថ្មីៗ និងពង្រឹងភាពជាដៃគូក្នុងវិស័យឧស្សាហកម្ម និងហិរញ្ញវត្ថុ។

លើសពីនេះ វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ ក៏ត្រូវបានរំពឹងថានឹងបង្កើតឱកាសអាជីវកម្ម និងកាលានុវត្តភាពរយៈពេលវែងសម្រាប់សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព៕