មាន​ជន​អនាមិក​​​ក្លែង​​បន្លំ​​ អត្តសញ្ញាណ​ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង​នគរបាលជាតិ

ព័ត៌មានថ្មីៗ សង្គម​និង​សេដ្ឋកិច្ច

នាយកដ្ឋាន​​កណ្តាល​សន្តិសុខ នៃ​ក្រសួង​មហាផ្ទៃ​បាន​ចេញលិខិតបដិសេធមួយ​​នៅ​ថ្ងៃ​ទី​១០ ខែ​​ធ្នូនេះ ដោយបាន​កត់សម្គាល់ មាន​​បុគ្គលមិន​ស្គាល់អត្តសញ្ញាណ​ កំពុង​ក្លែង​បន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធតេឡេក្រាម( Telegram) ដោយអះអាង​ថា ជានាយទាហាន​ ធ្វើការ​នៅ​ការិយាល័យ​ផែន​ការ​ នាយកដ្ឋាន​ទាក់ទងអន្តរជាតិ​ នៃ​អគ្គនាយកដ្ឋាន​ នយោបាយ និង​កិច្ចការបរទេស​ ក្រសួងការពារជាតិ ដើម្បីទាក់ទងទៅកាន់​ថ្នាក់ដឹក​នាំ​ ក្រសួង​ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ​ និងសាកសួរ​អំពីព័ត៌មានសន្តិសុខជាតិ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រូបភាព​ខាងលើ​ ​ធ្វើ​ឱ្យ​មាន​​ការ​​ភ័ន្ត​ច្រឡំ​ជាមួយ​ ឯកឧត្តម ​​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នង​ការរង​នគរបាល​ជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ​ ដែល​​ធ្វើ​ឡើង​ ដោយ​​ជន​អនាមិក​ ក្នុង​គោល​ដៅ​ដើម្បី​ចែក​ចាយ​នូវ​មេរោគ​កុំព្យូទ័រ។ ដូច្នេះ​នាយកដ្ឋានកណ្តាលសន្តិសុខ​ បាន​ឱ្យ​សាធារណជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​គណនី​តេឡេក្រាម​( Telegram) ឈ្មោះ ឌី វីជ្ជា ( Dy Vichea) ខាង​លើ​ ហើយ​សមត្ថកិច្ច​ នឹង​ចាត់​វិធាន​ការ​តាម​​ផ្លូវ​ច្បាប់​​ចំពោះ​ការ​ក្លែង​បន្លំ​នេះ​៕