កម្ពុជានៅតែបន្តនាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាង

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពល​ លោក វិចទ័រ ហ្សូនា បានថ្លែងថា កម្ពុជានៅតែបន្តនាំចូលថាមពលពីប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀមណាម ប្រមាណ១៥ភាគរយនៃតម្រូវការផ្គត់ផ្គង់សរុប។ បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន៨៥ភាគរយប៉ុណ្ណោះនៃតម្រូវការផ្គត់ផ្គង់សរុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តម្លៃអគ្គិសនីនៅកម្ពុជា អាចនឹងចុះថោក មុនបោះឆ្នោតជាតិ? - សំឡេងទីក្រុង!

របាយការណ៍បូកសរុបលទ្ធផលការងារចុងឆ្នាំ២០២០នៃក្រសួងរ៉ែ និងថាមពល ក្នុងចំណោមភូមិជាង ១៤,០០០នៅទូទាំងប្រទេស ការផ្គត់ផ្គង់អគ្គីសនីបានគ្របដណ្ដប់៩៧ភាគរយ។ នៅឆ្នាំ២០២១-២០២២នេះ ក្រសួងនឹងព្យាយាមផ្គត់ផ្គង់អគ្គីសនីឱ្យគ្របដណ្ដប់ទៅដល់ជិត១០០ភាគរយ។

សូមបញ្ជាក់ថា កម្ពុជាបានដាក់ឱ្យដំណើរការម៉ាស៊ីនផលិតថាមពលអគ្គីសនីចំនួនពីរ ដែលបានបញ្ជាទិញពីប្រទេសអាល្លឺម៉ង់ និងហ្វាំងឡង់ ជាមួយនឹងអនុភាពផលិតកម្លាំង៤០០មេហ្គាវ៉ាត់រួចមក។

12 Shares