តើប្រធានសភាជាន់ទាបឥណ្ឌា មកកម្ពុជាលើកនេះជួបពិភាក្សាការងារជាមួយនឹងឥស្សរជនរូបណាខ្លះ?

សង្គម​និង​សេដ្ឋកិច្ច

ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ឯកឧត្តម អំ បឺរឡា (OM BIRLA) បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែមេសានេះ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម អំ បឺរឡា មានវ័យ ៦០ឆ្នាំ គឺជាអ្នកនយោបាយឥណ្ឌាម្នាក់ដ៏ល្បីល្បាញមកពីខាងគណបក្ស Bharatiya Janata។

បើតាមរដ្ឋសភាកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តមប្រធានសភាជាន់ទាបឥណ្ឌា នឹងមានកម្មវិធីសំខាន់ៗមួយចំនួន ដូចជា៖ លោកនឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ។

ជាមួយគ្នានេះ លោកក៏ចូលជួបសវនាការ និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

ក្នុងរយៈពេល ៤ថ្ងៃនៃដំណើរទស្សនកិច្ចលើកនេះ ឯកឧត្តម អំ បឺរឡា ប្រធានសភាជាន់ទាបឥណ្ឌា និងគណៈប្រតិភូ នឹងទៅទស្សនាប្រាសាទនានា នាខេត្តសៀមរាបផងដែរ៕