ឧកញ៉ា ពាង ផារ័ត្ន បង្កើតគម្រោងវ៉ារីវប្បកម្ម ក្នុងស្រុកព្រៃឈរអាចផ្គត់ផ្គង់ផលជលផល បាន ៧៤ម៉ឹនតោន

សង្គម​និង​សេដ្ឋកិច្ច

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគម្រោងវារីវប្បកម្ម របស់ ក្រុមហ៊ុនផារ័ត្នរតនៈ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដែលទទួលបានសិទ្ធិ វិនិយោគក្នុងគម្រោងវារីវប្បកម្មទំនប់ចកបឹងធំនៅលើផ្ទៃដីទំហំ ៧ហិចតា ស្ថិតនៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of outdoors

ឧកញ៉ា ពាង ផារ័ត្ន អគ្គនាយកក្រុមហ៊ុន ផារ័ត្ន វឌ្ឍនៈ អេនធើប្រាយ បាន​ឱ្យដឹងថា បានឱ្យដឹងថា គម្រោងវ៉ារីវប្បកម្មនេះ នឹងត្រូវរៀបចំធ្វើឡើងលើផ្ទៃដីប្រមាណជា ២ហិកតា គ្រោងថវិកាចំណាយជាង១លានដុល្លារ។

បើតាមលោកឧកញ៉ា ការបង្កើតវ៉ារីវប្បកម្មនេះ ក្រុមហ៊ុនមានចក្ខុវិស័យ អភិវឌ្ឍផ្នែកមួយនៃបឹងធំឱ្យក្លាយជាតំបន់ពហុវិស័យ រួមមាន៖

* តំបន់វ៉ារីវប្បកម្ម និងទេសចរណ៍ ជួយលើកកម្ពស់ និងពង្រីកការយល់ដឹងផ្នែកវ៉ារីវប្បកម្ម សម្រាប់ប្រជាជនក្នុងតំបន់
* បង្កើតជាមជ្ឈមណ្ឌលពិសោធន៍ស្រាវជ្រាវជីវៈមច្ឆា និងផលិតកូនត្រីពូជ
* អភិរក្ស និងការបង្កើនការចិញ្ចឹមមច្ឆាជាតិ និងចូលរួមចំណែកក្នុងការអភិវឌ្ឍទៅតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវ៉ារីវប្បកម្មរបស់រដ្ឋាភិបាលផងដែរ។

May be an image of grass

ឧកញ៉ា ពាង ផារ័ត្ន បានរំពឹងទុកថា ការអភិវឌ្ឍនៃទំនប់ចកបឹងធំនេះ នឹងអាចផ្តល់ការលើកកម្ពស់សក្តានុពលូសេដ្ឋកិច្ចក្នុងស្រុកព្រៃឈរ ក៏ដូចជាខេត្តកំពង់ចាម។ ម្យ៉ាងទៀត និងជួយរួមចំណែកជាមួយគម្រោង របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆ្នាំ២០២៤ កម្ពុជានឹងអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ៧៤០,០០០តោន នឹងក្លាយជាភ្នាក់ងារសហការយ៉ាងជិតស្និទ្ធរបស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងការបំពុលបរិស្ថាន នៃតំបន់បឹងធំ តាមរយៈការចែករំលែកផលប្រយោជន៍ដល់ប្រជាកសិករ ក្នុងសហគមន៍ដោយផ្លាស់ ប្តូរពីការនេសាទខុសច្បាប់នារដូរត្រីពងកូន ទៅជាការធ្វើវារីវប្បកម្ម បង្កើតជាទីផ្សារសម្រាប់ប្រជាកសិករ ដោយប្រមូលទិញនូវផលិតផល ដែលពួកគាត់សម្រេចបានក្នុងតម្លៃទីផ្សារ៕