លោក ម៉ិច សីហា៖ យុវសិស្ស យុវវ័យជំនាន់នេះមានឱកាសច្រើន តែច្រើនតែភ្លេចឱកាស!

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃអាទិត្យ ទី ០៦ ខែសីហាកន្លងទៅ លោកគ្រូ ម៉ិច សីហា បានបើកវគ្គបណ្ដុះបណ្ដាល​ទ្រង់ទ្រាយធំ ក្រោម​ប្រធានបទ “សេដ្ឋកិច្ចឌីជីថល និងប្លង់អាជីវកម្ម” ដែលមានអ្នកចូលរួម​ប្រមាណ ៥០០នាក់ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អំឡុងពេលបង្រៀននោះ លោក ម៉ិច សីហា ក៏បានលើកឡើងថា យុវសិស្ស និងយុវវ័យជំនាន់​នេះ​មានឱកាសច្រើនណាស់ ប៉ុន្តែច្រើនតែភ្លេចខ្លួន និងភ្លេចចាប់យកឱកាសទាំងនោះ។

លោកលើកឡើងបែបនេះ ដោយសារក្នុងសម័យ​សេដ្ឋកិច្ចឌីជីថល​នេះ មនុស្សមានឱកាសច្រើន ជាពិសេសគឺយុវវ័យ និងយុវសិស្សតែម្ដង ព្រោះថាព័ត៌មាន​គ្រប់យ៉ាង គឺសុទ្ធតែអាចស្រាវជ្រាវ និងរកបាននៅលើប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែមួយភាគធំមិនចេះចាប់យកឱកាស រវល់តែភ្លើតភ្លើន​ជាមួយនឹងភាពសប្បាយ ហ៊ឺហារ ភ្លេចការរៀនសូត្រ។

បន្ថែមពីនោះ លោកអគ្គនាយកវិទ្យាស្ថានអន្តរជាតិ IKEYក៏បានសំណូមពរឲ្យ​យុវសិស្ស និងយុវវ័យ ដកឃ្លាខ្លះពីភាពសប្បាយហួស​មាឌ ងាកមកចាប់យកឱកាសក្នុងសម័យសេដ្ឋកិច្ចឌីជីថលនេះវិញ ព្រោះកម្ពុជាប្រទេស​កំពុងអភិវឌ្ឍន៍ ដូច្នេះត្រូវការទំពាំងល្អៗច្រើនណាស់ ដើម្បីអាចជួយ​អភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើនថែមទៀត៕