រដ្ឋាភិបាលត្រៀមបញ្ចេញអង្ករ និងគ្រឿងឧបភោគបរិភោគចូលទីផ្សារលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ

ព័ត៌មានថ្មីៗ

ថ្លែងក្នុងការផ្ញើសារពិសេស ស្ដីពីការសម្រេចបិទខ្ទប់ ទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល ១៤ថ្ងៃ កាលពីយប់ថ្ងៃទី១៤ ខែមេសា ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យខាងក្រសួងពាណិជ្ជកម្ម យកចិត្តទុកដាក់ត្រៀម បញ្ចេញអង្ករចូលទៅក្នុងទីផ្សារ ដើម្បីទប់ឱ្យទាន់សភាពការណ៍ កុំឱ្យឈ្មួញឆ្លៀតឱកាសនេះកេងចំណេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ក៏បាន​សង្កត់ធ្ងន់ថា រដ្ឋក៏នឹងត្រៀមបញ្ចេញគ្រឿងឧបភោគបរិភោគ ទៅក្នុងទីផ្សារ ដើម្បីលក់ជូនប្រជាពលរដ្ឋទៅតាមតម្លៃសមរម្យផងដែរ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលអំពាវនាវយ៉ាងទទូច ដល់អាជីវកលក់អង្ករ និងត្រីសាច់ គ្រប់ប្រភេទ សូមមេត្តា កុំដំឡើងថ្លៃក្នុងគ្រាដ៏លំបាកនេះផងដែរ៕

180 Shares