អ្នកឧកញ៉ា ម៉ៅ ចំណាន ដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ​ គង់​ ណៃ នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានដឹកនាំក្រុមការងារ អញ្ជើញទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ វីរសិល្បករចាប៉ីដងវែង​ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)​ ប្រកបដោយសេចក្ដីព្រួយបារម្ភ​ជាទីបំផុត នារសៀលថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន​ បានសាកសួរអំពីស្ថានភាពនានារបស់លោកព្រឹទ្ធាចារ្យ​ គង់​ ណៃ​ ពីសំណាក់ក្រុមគ្រួសារដែលកំពុងមើលថែលោកព្រឹទ្ធាចារ្យនៅមន្ទីរពេទ្យ​ ព្រមទាំងបាននាំយកនូវថវិការបស់សមាគមសិល្បករខ្មែរ​ និងថវិការបស់លោកជំទាវឧកញ៉ាផ្ទាល់ប្រគល់ជូនដល់ក្រុមគ្រួសារលោកព្រឹទ្ធាចារ្យ​ ដើម្បីសម្រាលបន្ទុកចំណាយមួយផ្នែកផងដែរ។

ជាមួយគ្នានោះ អ្នកឧកញ៉ា ក៏បានជូនពរដល់ព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ ដោយសង្ឃឹមថា​ សុខភាពរបស់លោកព្រឹទ្ធាចារ្យនឹងបានល្អប្រសើរឡើងវិញ និងបានជួបលោកតាព្រឹទ្ធាចារ្យសារជាថ្មីម្ដងទៀតនាពេលឆាប់ៗខាងមុខ ។

លោកព្រឹទ្ធាចារ្យកោសល្យវោហារ​ គង់​ ណៃ​ បានបង្ហាញអារម្មណ៍រីករាយដោយបានដឹងថា​ វត្តមានរបស់អ្នកឧកញ៉ា​ ម៉ៅ​ ចំណាន​ ប្រធានសមាគមសិល្បករខ្មែរមានការយកចិត្តទុកដាក់ពីសុខទុក្ខរបស់លោក​ ព្រមទាំងបានអញ្ជើញទៅសាកសួរសុខទុក្ខដោយផ្ទាល់ដូច្នេះ។ នេះជាការលើកទឹកចិត្តយ៉ាងធំធេងដល់លោកព្រឹទ្ធាចារ្យ​ និងក្រុមគ្រួសារ៕