សេដ្ឋីអចលនទ្រព្យ ៣រូប ឧបត្ថម្ភថវិកាដល់សម្តេចព្រះសង្ឃរាជ បួរ គ្រី ក្នុងកម្មវិធីចែកទាននៅខេត្តកំពត

ជុំវិញ​ឧកញ៉ា

ឧកញ៉ាអចលនទ្រព្យ ៣រូប ឧបត្ថម្ភថវិកាចំនួន ៣លានរៀល ក្នុងពិធីចែកព្រះរាជអំណោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងផ្សព្វផ្សាយអាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រទូទាំងស្រុកបន្ទាយមាសខេត្តកំពត និងប្រគេនទេយ្យទានចំនួន៥វត្ត ព្រមទាំងផ្តល់ឯកណ្ឋានប្រជាការពារឃុំ១២រូប ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមទំព័រហ្វេសបុកផ្ទាល់ខ្លូនរបស់លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅថ្ងៃទី២ ខែកក្កដានេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ឧកញ៉ាដែលមានបេះដូងសប្បុរសធម៌ទាំង ៣រូបនោះរួមមាន៖

១.លោកឧកញ៉ា ផន វណ្ណិត អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកា ចំនួន ១លានរៀល

២.លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១លានរៀល

៣.ឧកញ៉ា សឿ សុវណ្ណ អនុប្រធានគណៈកម្មការ សម្របសម្រួល និងសិក្សាវិវាទនៃសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ១លានរៀល

គួររម្លឹកជូនថា សប្បុរសជនទាំង៣ខាងលើ ជានិច្ចកាលតែងតែចុះជួយឧបត្ថម្ភថវិកា និងនាំយកនូវគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះពីវិបត្តិកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ៕

453 Shares