ខួប៤ឆ្នាំ ក្រុមហ៊ុន S-Auto Cambodia ឧកញ៉ា ប៊ុន រតនាសេម ប្រកាសប្រូម៉ូសិនដ៏កក្រើកទិញឡានថែមឡាន!

ជុំវិញ​ឧកញ៉ា ទិញលក់

ករណីដ៏កក្រើក និងកម្រជួប បានកើតឡើងជាថ្មីម្ដងទៀត នៅក្រុមហ៊ុនលក់រថយន្ត S-Auto Cambodia របស់លោក ឧកញ៉ា ប៊ុន រតនា ហៅសេម ជុំវិញការប្រកាសច្បាស់ៗពីប្រូម៉ូសិនទិញរថយន្តមួយគ្រឿង ថែមរថយន្តមួយគ្រឿង ដោយមិនមានការក្លែងបន្លំ ឬបោកបញ្ឆោតដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ប៊ុន រតនាសេម បានបញ្ជាក់ច្បាស់ៗថា ដើមខែសីហា នេះ គឺជាឱកាសដ៏ពិសេសសម្រាប់ក្រុមហ៊ុនលក់រថយន្ត S-Auto Cambodia ហើយលោកចង់ផ្ដល់ជាកាដូដ៏រំភើបបំភ្លេចមិនបានមួយនេះដល់អតិថិជន ដែលមានបំណងជាវរថយន្តយកទៅប្រើប្រាស់ពេលនេះ។ ពួកគាត់នឹងទទួលបានការថែមរថយន្តពិតៗ ឥតមានការក្លែងបន្លំ ឬលេងប៉ាហ៊ីស៊ីលុយបន្លំពុកម៉ែបងប្អូនជាអតិថិជនរបស់ S-Auto ឡើយ។

ចុច Subscribe Telegram oknha_news នឹងទទួលបានព័ត៌មានពី​សកម្មភាព​ឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ប៊ុន រតនាសេម និងក្រុមគ្រួសារ

ស្ថាបនិកឆ្នើមដឹកនាំ S-Auto ធ្វើឱ្យកក្រើកក្នុងពិភពជំនួញទិញលក់រថយន្តនៅកម្ពុជារូបនេះ សង្កត់ធ្ងន់ថា៖ «ការដូទិញរថយន្តថែមរថយន្ត មានពិតៗនៅ S-Auto ហើយប្រូម៉ូសិននេះ នឹងចាប់ផ្ដើមធ្វើឡើងពីថ្ងៃទី០៣ ខែសីហា ២០២១នេះ តទៅរយៈពេល ១សប្តាហ៍ពេញជូនពុកម៉ែបងប្អូនអតិថិជនជាទីស្រលាញ់»។

តើ S-Auto មានលក្ខខណ្ឌអ្វីខ្លះ ទើបអតិថិជនអាចមានឱកាសទិញរថយន្ត ហើយទទួលបានរថយន្តថែម?

ចំណុចនេះ លោកឧកញ៉ា ប៊ុន រតនា សេម ពន្យល់ថា ប្រូម៉ូសិនដ៏កម្រនេះ មានមិនច្រើន និងមិនយូរទេ សម្រាប់អតិថិជនដែលពួកគាត់កំពុងតែមានបំណងចង់ទិញរថយន្តយកទៅប្រើប្រាស់។ ដូច្នេះសូមអតិថិជនទាំងអស់ ឆាតចូលហ្វេសប៊ុកផេក S-Auto ទិញលក់រថយន្ត រួចប្រាប់ភ្នាក់ងារលក់ពីប្រភេទរថយន្តដែលលោកអ្នកចង់បាន នោះបុគ្គលិកលក់នឹងផ្ដល់ព័ត៌មានយ៉ាងលម្អិតត្រឡប់ទៅវិញ។ លក្ខខណ្ឌនេះ ក៏នឹងតម្រូវឱ្យអតិថិជនកក់លុយខ្លះ ដើម្បីទទួលបានលេខរៀងមកត្រួតពិនិត្យគុណភាពរថយន្តដែលទិញ និងរថយន្តដែលថែម ដល់ការ៉ាស់ S-Auto ហើយបើអតិថិជនមកមើលហើយ មិនត្រូវចិត្តអាច ដកលុយកក់វិញភ្លាមៗ!

សូមបញ្ជាក់ផងដែរថា ប្រភេទរថយន្តដែលអតិថិជនទិញហើយ ទទួលបានរង្វាន់ថែមរថយន្តមួយផ្សេងទៀតនោះរួមមានដូចជា៖ រថយន្តម៉ាក Lexus NX 200T, រថយន្តម៉ាក Lexus RX 400 ,Lexus RX 330និងរថយន្តម៉ាក Lexus GS 300 ។ ហើយចំពោះរថយន្តដែលនឹងយកមកថែមជូនពេលអតិថិជនជាវរថយន្តទាំង៤ ប្រភេទនេះ រួមមានរថយន្តម៉ាក Lexus RX300 និងរថយន្តម៉ាក Kia Morning ។

ប្រញាប់ឡើងកុំឱកាសដ៏កម្រនេះរំលងហួស នាំឱ្យមានការស្ដាយក្រោយ! ចំនួន និងរយៈពេលនៃប្រូម៉ូសិនយក្សដ៏កក្រើក គម្រប់ខួប៤ឆ្នាំ នៅឃ្លាំង S-Auto ទិញលក់រថយន្ត មានកំណត់។ អតិថិជនកក់លុយបានមុន នឹងទទួលបានលេខរៀងអាទិភាពពិសេស ប្រូម៉ូសិនទិញរថយន្ត ថែមរថយន្តនេះមុនគេ៕