មើល​កាន់​តែ​កៀក​ផ្ទះ​វីឡា​លំដាប់​អភិជន​នៅ​លើ​កោះពស់ មួយ​ល្វែង​រាប់​លាន​ដុល្លារ គ្រប់​ផ្ទះ​សុទ្ធ​តែ​បែរ​ទៅ​រក​សមុទ្រ

សង្គម​និង​សេដ្ឋកិច្ច

កោះពស់​ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍ​ទៅ​ជា​រីសតលំហែកាយ លក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅលើកោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងមាន​ការ​សាងសង់​ផ្ទះ​វីឡាបែបប្រណិតសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា​៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ​ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។ 

ទំហំផ្ទះនីមួយៗសុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ដោយ​មាន​ការ​រចនា​យ៉ាង​ល្អ​ឥត​ខ្ចោះ ស័ក្កសមខ្ទង់​ចំណាយ​រាប់​លាន​ដុល្លារ។ បើ​ទោះបីអភិវឌ្ឍ​នៅ​លើ​កោះ តែការ​ធ្វើ​ដំណើរ​ទៅ​មក​មិនពិបាកមកប្រជុំជនក្រុង​ព្រះសីហនុ​មិនពិបាកនោះទេ តាមរយៈស្ពានដែល​ក្រុមហ៊ុន​បាន​សាងសង់រួច​រាល់​តភ្ជាប់​​ពីកោះមក​ដីគោក​។

គម្រោងវីឡាលំហែកាយបែបអភិជននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន កោះពស់ (ខេមបូឌា)​ អ៊ីនវេសមិនគ្រុប អិលធីឌី (KPIG)។ បើ​តាមប្រភព​មួយ​ទម្លាយ​តម្លៃ​ផ្ទះអភិជននៅលើកោះពស់ មួយ​ល្វែង​ចាប់ពី​ខ្ទង់លាន​ដុល្លារទៅ៕

1.4K Shares