ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់ពិភពលោកពីស្ថាប័ននៅសហគមន៍អឺរ៉ុប EFESO Consulting

អាជីវកម្ម

ខ្មែរ ប៊ែវើរីជីស ​ជា​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ និង​ភេសជ្ជៈ​ដំបូង​​គេ​នៅ​​​កម្ពុជា​​ ដែល​ទទួល​បាន​ពាន​រង្វាន់​គ្រប់គ្រ​ងប្រតិបត្តិការ​​អាជីវកម្ម​​ល្អ​លំដាប់​​ពិភព​លោក​ (World Class Operation Management) ពីស្ថាប័ន​ដ៏​ល្បី​​នៅ​​សហគមន៍​អឺរ៉ុប​​​ EFESO Consulting។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

EFESO Consulting ប្រគល់​ពាន​រង្វាន់​ដល់​ ខ្មែរ ប៊ែវើរីជីស ដោយសារ​ ខ្មែរ ប៊ែវើរីជីស ផលិត​ស្រាបៀរ ភេសជ្ជៈ និង​​ប្រតិបត្ត​ការ​​អាជីវកម្មទូទៅ​ ដោយ​​ផ្តោត​លើ​​សសរស្ដម្ភ​៨​​​ធំ​​ៗ​​រួ​ម​​មាន៖ សុខភាព​ សុវត្ថិភាព​​ និង​បរិស្ថាន​, កំណែប្រែ​ឲ្យ​​កាន់​តែ​ប្រសើរ, ការគ្រប់គ្រងស្វ័យប្រវត្តិ​, ផែនការ​តម្ហែទាំ, ផែនការគ្រប់គ្រងគុណភាព, ការអភិវឌ្ឍបុគ្គលិក, ការ​កែ​លម្អ​ឃ្លាំង​ និងផែនការបំពេញតម្រូវការ។ គោល​ការណ៍​ចម្បង​ៗ​ទាំង​នេះ​​​​មិន​ត្រឹម​តែ​ផ្តោត​លើ​ការ​ផលិតផលិតផល​មាន​​គុណភាពខ្ពស់ប៉ុណ្ណោះ​ ប៉ុន្តែ​ជួយសំន្សំសំចៃ​ធនធានធម្មជាតិ បណ្តុះ​ធនធាន​មនុស្ស និង​នាំយក​មក​នូវ​បច្ចេកវិទ្យាថ្មី​​ៗ​ ដើម្បី​​ចូលរួម​លើក​កម្ពស់​បុគ្គលិក​ ក្រុមហ៊ុន និងសង្គមឲ្យ​កាន់តែ​ប្រសើរ​។

លោក​ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់​ពិភព​លោក​នេះ ​ឆ្លុះ​​បញ្ចាំង​ឲ្យ​ឃើញ​​ពី​ការ​ប្តេជ្ញាចិត្តរបស់​​​​ក្រុម​​ការងារ និង​ថ្នាក់​​ដឹកនាំ​​ទាំង​អស់​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុង​ការ​សហការគ្នា​​ឆ្ពោះ​ទៅ​សម្រេច​​ការ​ធ្វើ​​អាជីវកម្ម​ប្រកប​​ដោយ​​និរន្តរភាព»។

លោកបណ្ឌិត Zvonimir NEMET នាយកផ្នែកបច្ចេកទេស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លែង​ថា «​យើង​​នឹង​បន្ត​​ប្តេជ្ញា និង​ប្រើប្រាស់​ឲ្យ​អស់​ថាមពល​ ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​អាជីវកម្ម​របស់​យើង​​ឲ្យ​កាន់តែប្រសើរ​ជានិច្ច ដើម្បី​ឆ្ពោះ​​ទៅដល់ដំណាក់កាលដ៏ល្អប្រសើរមួយកម្រិតទៀត»។

ក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស ត្រូវបានបង្កើត​ឡើងក្នុងឆ្នាំ​២០០៩ ហើយ​បាន​ក្លាយ​ជា​ក្រុមហ៊ុនផលិត​ស្រាបៀរ និង​ភេសជ្ជៈ​ឈានមុខគេនៅក្នុង​​ប្រទេសកម្ពុជា។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គ្រប់គ្រងដោយ​​វិនិយោគិន​ខ្មែរ​១០០%។​

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរនិងភេសជ្ជៈមួយនេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីបម៉ុង គ្រុប ខណៈដែលក្រុមហ៊ុនដឹកនាំនិងគ្រប់គ្រងដោយផ្ទាល់ពីក្រុមគ្រួសារតែមួយ គឺអ្នកឧកញ៉ា ភាព ហៀក ជាមាតា រួមជាមួយនឹងកូនប្រុសច្រើនរូបទៀត ដូចជា អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង ឧកញ៉ា លាង ពៅ ជាដើម៕

May be an image of outdoors and text that says 'KHMER BEVERAGES www.khmerbeverages.com'