កាន់តែអស្ចារ្យ! កម្មវិធីសម្ពោធជាផ្លូវការ ទឹកយិនសុិន ម៉ាក់អុីអុី នៅចុងខែមីនានេះ

អាជីវកម្ម

នៅ​ថ្ងៃទី៣០-៣១ ចុងខែមីនា ឆ្នាំ២០២៤នេះ នឹង​មាន​កម្មវិធីសម្ពោធជាផ្លូវការ ទឹកយិនសុិន ម៉ាក់អុីអុី ​នៅផ្សារទំនើប K-Mall តាមបណ្តោយផ្លូវវេងស្រេង ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង ៩យប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីពិសេសនេះ មានស្តង់លក់បញ្ចុះតម្លៃ ៥០% និងទិញមួយ ថែមមួយ ព្រមទាំង​អាច​ទិញ​ផលិត​ផល​ជា​ច្រើន​ទៀត​របស់​ប្រេនម៉ាក់អុីអុី។ ជាពិសេស​អាច​ថតរូប​​ជួប​ជាមួយ​តារាកំប្លែង និង​កំពូល​តារា​ចម្រៀង​ល្បីៗ​​ដូចជា លោកឧកញ៉ា ខេមរៈ សិរីមន្ត, កញ្ញា តន់ ចាន់សីម៉ា, លោក ខាត់ ជេម, កញ្ញា អុី វ៉ា, នាយ ជើម, កញ្ញា ខាត់ សួស្តី, នាយ គ្រឿន, នាយ ក្រូច, ពូណុយ, ពូណម ព្រមទាំងតារាវ័យក្មេងជាច្រើនរូបទៀត។

លើសពីនេះ កម្មវិធី​ខាង​លើ​​ក៏​នឹង​ចែក Free ទឹកអប់​ចំនួន ៣០០០ឈុត សម្រាប់បងប្អូនចូលរួមទស្សនា ហើយ​ពេល​ទិញ​ផលិតផលថ្ងៃកម្មវិធី នឹងទទួលបានសន្លឹកឆ្នោតចាប់ឆ្នោតយកម៉ូតូហុងដា ស៊េរីថ្មី២គ្រឿង​ផង​ដែរ៕