ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមផ្លូវ ៣កំប៉ុង ឈ្នះរង្វាន់រថយន្ដភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីស្រឡាងមួយគ្រឿង

អាជីវកម្ម

សំណាងពិតជាមើលមិនឃើញនោះទេ! ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង គាស់ឈ្នះរង្វាន់ធំក្លាយជាម្ចាស់រថយន្ដភីកអាប់ដ៏ថ្មីស្រឡាងម៉ាក Isuzu D-Max V-Cross ស៊េរីឆ្នាំ២០២៣ តម្លៃជាង ៥ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ សូមចូលរួមអបអរសាទរដល់បងប្រុស អ៊ុយ ម៉េងហួរ មានទីលំនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់ រថយន្ដភីកអាប់ដំបូងគេបង្អស់ ពីភេសជ្ជៈប៉ូវកម្លាំង​គ្រុឌ។

បងប្រុស អ៊ុយ ម៉េងហួរ បានរៀបរាប់ទាំងអារម្មណ៍រំភើបថា៖ «បន្ទាប់ពីចេញពីផ្សារ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង រួចក៏សម្រេចចិត្តឈប់ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង។ គាស់កំប៉ុងទី២ ខ្ញុំក៏​ឃើញរង្វាន់ធំរថយន្ដភីកអាប់នៅក្រវិលកំប៉ុង ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរមិនដឹងថា​ខ្លួនឯងពិតជាត្រូវរង្វាន់ធំ​មែននោះ​ទេ។ ខ្ញុំក៏សម្រេចចិត្តទៅផ្ទះដើម្បីពិគ្រោះជាមួយបងប្រុស ទើបដឹងថាខ្ញុំពិតជាបានឈ្នះមហារង្វាន់រថយន្ដ​ពី​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌពិតប្រាកដមែន»។

បងប្រុសក៏បានមានប្រសាសន៍ទៀតថា «ខ្ញុំជាអ្នករស់នៅជិតរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ហើយខ្ញុំសង្កេតឃើញថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដ៏ធំរបស់ជនជាតិខ្មែរយើង ដែលកំពុងតែលេចធ្លោនៅក្នុងឧស្សាហកម្ម​ផលិតភេសជ្ជៈប្រទេសកម្ពុជា និងទទួលបានលិខិតសរសើរពីសម្ដេចនាយកតេជោ ហ៊ុន សែន ដោយបានដាក់​ដំណើរការឧបករណ៍វាស់ចំណុះផលិតផលដែលបានផលិត ដើម្បីតម្លាភាពនៃការបង់ពន្ធជូនរដ្ឋ ដូច្នេះធ្វើឲ្យខ្ញុំ​កាន់តែមានមោទនភាពក្នុងការគាំទ្រផលិតផលរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី»។

លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ឲ្យដឹងថា «យើងខ្ញុំពិតជា​មាកភាពរីករាយ និងសូមចូលរួមអបអរសាទរ ដល់អ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់​ដ៏ថ្មីស្រឡាងដំបូងគេ​របស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ គឺជាផលិតផលក្នុងស្រុកដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ និងទទួលបានមេដាយមាសបញ្ជាក់ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២៣ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៊ិក។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ក៏បានផ្ដល់រង្វាន់ដ៏ច្រើន​សន្ធឹកសន្ធាប់ដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា»។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ បានរកឃើញអតិថិជនជាច្រើននាក់ទទួលបានរង្វាន់ជាហូហែរជារៀងរាល់ថ្ងៃ ហើយនា​ពេលថ្មីៗនេះក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេ។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នឹងបន្តផ្ដល់រង្វាន់អស្ចារ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ដភីកអាប់ ម៉ូតូហុងដាឌ្រីមស៊េរី​ថ្មី រង្វាន់ប្រាក់សុទ្ធរាប់រយលានរៀល និងរង្វាន់ជាច្រើនទៀតដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ចាំអីទៀត! ទិញផលិតផលក្នុងស្រុកទទួលស្គាល់លើឆាកអន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមានឱកាសឈ្នះ​រង្វាន់​កាន់តែច្រើន។ អ្នកឈ្នះមហារង្វាន់បន្ទាប់ អាចជារូបអ្នក!

ទទួលយកថាមពលជាមួយគ្រុឌ!