ក្រុមការងារ Oknha News សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២២

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងទិវាដ៏មហាមង្គលលាភិរម្យថ្លៃថ្លា ពោរពេញដោយសេចក្ដីអភិរម្យសោមនស្សរីករាយ នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២២ ទូលព្រះបង្គំយើងខ្ញុំ ជាក្រុមការងារគេហទំព័រ ឧកញ៉ាញូញ៍(Oknha News) ទាំងអស់  សូមលំឱនកាយ ក្រាបបង្គំទូលថ្វាយព្រះពរជូនចំពោះ  សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះបញ្ញាញាណ ភ្លឺថ្លាត្រចេះត្រចង់ ព្រះជន្មាយុយឺនយូរជាងរកព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានាជាអង្វែងតរៀងទៅ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព