ត្រឹម១ថ្ងៃ​វិនិយោគិនអាមេរិកម្នាក់ចំណេញប្រាក់ជាង ៥ពាន់​លាន​ដុល្លារ ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​ដាច់​គេ​

អន្តរជាតិ
410 Shares

ទ្រព្យសម្បត្តិ​របស់​វិនិយោគិន​ល្បី​ឈ្មោះ Ken Griffin កើនឡើង​ច្រើនជាង​មុន​ដល់​ទៅ ៥ ពាន់​លាន​ដុល្លារអាមេរិកឯណោះ បន្ទាប់​ពី​លោក​ទទួល​បាន​លុយ​បណ្ដាក់​ទុន​ពី​ក្រុមហ៊ុន Sequoia and Paradigm ប្រមាណ ១,១៥ ពាន់​លាន​ដុល្លារ​ ទៅ​លើ​ក្រុមហ៊ុន Citadel Securities។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពីទស្សនាវដ្តី Forbes កាលពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ច​ព្រមព្រៀង​មួយ ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថថ្ងៃអង្គារ៍សប្ដាហ៍នេះ រវាង​ក្រុមហ៊ុន​ទាំងពីរបាន​ធ្វើ​ឲ្យ​តម្លៃ​របស់​ក្រុមហ៊ុន Citadel Securities ឡើង​ដល់ ២២ ពាន់​លាន​ដុល្លារ ខណៈ​ Griffin បាន​លក់​ចំណែក​ភាគហ៊ុន​ ៥% នៃ​ក្រុមហ៊ុន នេះ​មាន​ន័យ​ថា មហាសេដ្ឋី​រូប​នេះ​ទទួល​បាន​ប្រាក់​ច្រើនជាង ១ ពាន់​លាន​ដុល្លារ​ជាស្រេច នៅ​មិនទាន់​គិត​បញ្ចូល​ពី​ពន្ធ។

ថ្វី​បើ​ទើប​នឹង​លក់​ចំណែក​ភាគហ៊ុន ៥% ក្ដី តែ​ភាគហ៊ុន​ដែល​នៅ​សល់​នៅ​ក្រុមហ៊ុន​ Citadel របស់​មហាសេដ្ឋី​វ័យ ៥៣ ឆ្នាំ គឺ​នៅ​មាន​រហូត​ដល់​ ៨០% ដែល​មាន​តម្លៃ​ដល់​ទៅ ១៥,៩ ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ជាង ៥ ពាន់​លាន​ដុល្លារ​បន្ទាប់​ពី​ទទួល​បាន​ការ​បណ្ដាក់ទុន​ថ្មី។

ជារួមទស្សវដ្តី Forbes បាន​សន្និដ្ឋាន​ថា ទ្រព្យសម្បត្តិ​របស់​ស្ថាបនិក​ក្រុមហ៊ុន Citadel LLC សព្វថ្ងៃ​មាន ២៦,៥ ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ពី ២១,៣ ពាន់​លាន​ដុល្លារ​មុន​ប្រកាស​ពី​ការ​បណ្ដាក់ទុន​នេះ។

បញ្ជាក់​ដែរ​ថា ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​មហាសាល​បែបនេះ បាន​ជួយ​ឲ្យ Griffin ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​ដាច់​គេ​ទី ២៦ នៅ​សហរដ្ឋអាមេរិក​ផង​ដែរ៕​

ប្រភព: tittlepress

410 Shares