ហាង​ Uniqlo របស់​មហាសេដ្ឋី​ជប៉ុន ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​ទាំង ១០ លើ​លោក

អន្តរជាតិ

ដូច​ធ្លាប់​បាន​ដឹង​រួចមក​ហើយ​ថា ហាង​សម្លៀកបំពាក់​ដ៏​ពេញនិយម​នៅ​ជប៉ុន ក៏​ដូចជា​ជុំវិញ​សកលលោកគឺ Uniqlo គឺជា​អាជីវកម្ម​​របស់​លោក Tadashi Yanai ដែល​ជា​អ្នកមាន​ដាច់គេ​ទី ២ នៅ​ជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនត្រឹម​តែ​ជា​ Brand ​សម្លៀកបំពាក់​ធំ​ប្រចាំ​ប្រទេស​ឡើយ តែ Uniqlo ថែម​ទាំងជាប់​ជា Brand ល្បី​ទូទាំង​ពិភពលោក ដែល​មាន​សាខា​ជាច្រើន​កន្លែង ពោល​គិត​ត្រឹម​ចុងខែ​វិច្ឆិកា ២០២១ Uniqlo មាន​សាខា ២ ៣៥៨ កន្លែង​រាប់​ទាំង​នៅ​ជប៉ុន​ និង​អន្តរជាតិ។

ផ្អែក​តាម​ការ​ចុះផ្សាយ​ពី​ Thevou ហាង​របស់​មហាសេដ្ឋី​ជប៉ុន​មួយ​នេះ​បាន​ជាប់​ចូល​ក្នុង​បញ្ជី​ហាង​សម្លៀកបំពាក់​ធំ​បំផុត​លើ​លោក​ទាំង ១០ ដោយ​ផ្អែក​លើ​មូលធន​ទីផ្សារ​ប្រចាំឆ្នាំ ២០២១ និង​ភាព​ល្បីល្បាញ​របស់​ម៉ាក​យីហោ​មួយ​នេះ។

ហាង​ Brand ​សម្លៀកបំពាក់​ធំៗ​ទាំង ១០ លើ​លោក​ទាំងនោះ​មាន​ដូចជា៖

  1. ហាង NIKE មាន​ទីស្នាក់ការ​កណ្ដាល​នៅ​សហរដ្ឋអាមេរិក មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ៣០,៥ ពាន់​លាន​ដុល្លារ
  2. ហាង GUCCI មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អ៊ីតាលី មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៥,៦ ពាន់​លាន​ដុល្លារ
  3. ហាង Louis Vuitton មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៨ ពាន់​លាន​ដុល្លារ
  4. ហាង Adidas មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៤,៣ ពាន់​លាន​ដុល្លារ
  5. ហាង Chanel មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,២ ពាន់​លាន​ដុល្លារ
  6. ហាង ZARA មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អេស្ប៉ាញ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ
  7. ហាង UNIQLO មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ជប៉ុន មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១៣,១ ពាន់​លាន​ដុល្លារ
  8. ហាង H&M មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​ស៊ុយអែត​ មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២,៤ ពាន់​លាន​ដុល្លារ
  9. ហាង Cartier មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១២ ពាន់​លាន​ដុល្លារ
  10. ហាង Hermes មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​បារាំង មូលធន​ទីផ្សារ​ឆ្នាំ ២០២១ គឺ ១១,៦ ពាន់​លាន​ដុល្លារ៕

ប្រភព: thevou

2.6K Shares