រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវ​ឱ្យពលរដ្ឋផ្ដល់ព័ត៌មាន​ពីបញ្ហា​សន្តិសុខ និងសណ្ដាប់ធ្នាប់ ​ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវ​ដល់​ប្រជា​​ពលរដ្ឋ​​ឱ្យផ្ដល់ព័ត៌មានជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដើម្បីរួមគ្នា​ដោះស្រា​យ​បញ្ហាទាំងនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវរបស់សម្ដេចក្រឡាហោម បែបនេះធ្វើឡើងនៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមុនី​​រតន​ប្បភា ហៅវត្តថ្មី ស្ថិតនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។

សម្ដេចក្រឡាហោម ស ខេង ក៏បានប្រាប់ដល់អាជ្ញាធរអោយបំពេញភារ​កិច្ចបំរើ​ប្រជាពលរដ្ឋ​ឱ្យបានល្អ ចៀស​វាងការ​​បែងចែកក្រុម បក្ខពួក ឬនិន្នាការនយោបាយ។

សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្តដល់មន្ត្រីពាក់ព័ន្ធឱ្យមានការខិតខំឱ្យបានកាន់តែច្រើន​ថែមទៀតដល់ការអនុវត្ត​​នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលចាត់ទុកថាជា​គោលន​យោបាយ​មួយដែលផ្សារភ្ជាប់ នឹងជីវភាព​រស់​នៅ​របស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ថា តួអង្គសំខាន់ៗ ដើម្បីធ្វើឱ្យភូមិ ឃុំមាន​សុវត្ថិភាព គឺជាកម្លាំង​សមត្ថកិច្ច មន្ត្រីប៉ុស្តិ៍​នគរបាល ប្រជាការពារដែលត្រូវតែបន្តប្រឹងប្រែងធ្វើការហ្វឹកហាត់ ស្វែងរកការ​ឧបត្ថម្ភគាំទ្រ ។ បន្ទាប់ពីមានការ​ចូលរួម​ពីកម្លាំងសមត្ថកិច្ចហើយនោះ ក៏ត្រូវការ ការចូលរួមផង​ដែរពី​​សំណាក់បងប្អូនប្រជាពលរដ្ឋដើម្បីសេចក្តីសុខទាំងអស់គ្នា យ៉ាងហោចណាស់ក៏បានចូលរួម​ផ្តល់​ជាព័ត៌មាន​ពីមុខសញ្ញាអ្នកជួញដូរ នឹងចែកចាយគ្រឿងញៀនផងដែរ៕