ផ្ទុះការសរសើរ​អ្នក​សិល្បៈ​ទទួលបាន​គោរមងារ​ជា​ឧកញ៉ា កាន់​តែ​ច្រើន

ជុំវិញ​ឧកញ៉ា

លោក​ ហេង ឡុង​ ​ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ ឧកញ៉ា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​ព្រះរាជក្រឹត្យ​ខាង​លើ ដួង ហ្សូរីដា ជាពិធីការិនី និង​ជាអតីត​តារា​សម្តែង​ឆ្នើម​មួយ​រូប​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ Facebook ​​ថា៖ “អបអរសាទរ! បងប្រុស​ ហេង ឡុង ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​ផ្តល់​គោរមងារ ឧកញ៉ា។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​ប្រទេស​ជាតិ មាតុភូមិ ហើយ​ជាកិត្តិយសនិង​មុខមាត់​សម្រាប់​អ្នក​សិល្បៈ។ ពិត​ជា​ស័ក្តិសម​ហើយ សម្រាប់​ការ​ហត់នឿយ​យូរ​ឆ្នាំ​របស់​អ្នក​ទាំង​ពីរ ក្នុង​ការងារ​ជួយ​អ្នក​សិល្បៈ​គ្រប់​ពេល​វេលា”។

ចំណែក​ឯ​ ឧកញ៉ា លឹម ហេង ក៏​បាន​ឆ្លើយ​តប​ក្នុង​ Comment ផង​ដែរ​ថា៖ “អបអរសាទរ! ឧកញ៉ា​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ក្នុង​ការ​ចូល​រួម​ជួយ​ការងារ​សង្គម និង​សេដ្ឋកិច្ច”៕