ក្រុមហ៊ុន អ៊ីអន ម៉ល ជួលដីកំពង់ផែស្វយ័តខេត្តព្រះសីហនុ ទំហំ ៣ ហិកតា សាងសង់ឃ្លាំងស្តុកទំនិញ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន អ៊ីអន ម៉ល ដែលមានមូលដ្ឋានៅប្រទេស​កម្ពុជា​ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានឈ្មោះថា « ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ឡូជី ផ្លាស ឯ.ក » កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ បានបើកការដ្ឋានសាងសង់ឃ្លាំងភណ្ឌាគារគយមានដែនកំណត់ (Customs Bonded Warehouse) របស់ខ្លួនជាផ្លូវការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែ ភាគខាងត្បូងខេត្តព្រះសីហនុ ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០២៣ សម្រាប់ការសម្រេចបាននូវកំពង់ផែពាណិជ្ជកម្មសេរីដែលត្រូវបានផ្ដួចផ្ដើមដោយរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលជប៉ុន និង JICA ។

គួររម្លឹកថា ក្រុមហ៊ុន​ អ៊ីអន បានជួលដីពីកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ ទំហំប្រហែល ៣ ហិកតា ដើម្បីរៀបចំជាមជ្ឈមណ្ឌលស្តុកទំនិញក្នុងកិច្ចសន្យារយៈពេល ៥០ ឆ្នាំ ដោយនឹងផ្តល់ជូននូវទីតាំងស្តុកទំនិញនាំចូលដោយមិនចាំបាច់បង់ថ្លៃកាតព្វកិច្ចមុនពេលឆ្លងកាត់នីតិវិធីរបស់អាជ្ញាធរគយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីពេលកន្លងទៅ។

តាមរយៈការខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុននឹងរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបន្ថែមទៀត តាមរយៈការធ្វើឱ្យប្រសើរឡើងនឹងផ្តល់នូវភាពងាយស្រួលសម្រាប់អតិថិជនដោយផ្តល់ឱកាសអាជីវកម្ម និងសេវាកម្មដល់អាជីវកម្មជាច្រើនប្រភេទទៀតផង៕

102 Shares