ដើមខែមិថុនា តម្លៃប្រេងសាំង ៥៦៥០រៀលក្នុងមួយលីត្រ រីឯប្រេង​ម៉ាស៊ូត ៥៥៥០រៀល នៅក្នុងមួយលីត្រ

សង្គម​និង​សេដ្ឋកិច្ច


ក្រសួងពាណិជ្ជកម្ម នៅថ្ងៃនេះ បានជូនដំណឹងពីថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅតាមស្ថានីយ​ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្នុងតម្លៃប្រេងសាំងធម្មតាលក់ ៥៦៥០រៀលក្នុងមួយលីត្រ គឺឡើង៥០រៀល ខណៈប្រេងម៉ាស៊ូតវិញ ៥៥៥០​រៀល ក្នុងមួយលីត្រ គឺ១៥០រៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ថា កាលចន្លោះថ្ងៃទី ២១ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ តម្លៃប្រេងឥន្ធនៈ​ដែលលក់រាយនៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់ប្រេងសាំងធម្មតាមានតម្លៃ៥៦០០​រៀល​ក្នុង១លីត្រ ខណៈសម្រាប់ការលក់ប្រេងម៉ាស៊ូតវិញ ៥៤០០រៀល នៅក្នុង១លីត្រ ៕