កម្ពុជា​មាន​រោងចក្រ​ធ្យូងថ្ម ៣ កន្លែង​ទៀត​កំពុង​ដំណើរការ​សាងសង់

សង្គម​និង​សេដ្ឋកិច្ច

ខណៈ​រដ្ឋាភិបាល​កម្ពុជា​បានប្រកាស​បញ្ឈប់​ការ​បង្កើត​រោងចក្រ​ធ្យូងថ្ម​ថ្មី​បន្ថែម យ៉ាងណា​មិញ​រោងចក្រ​ថាមពល​មួយ​នេះ​ដែលអនុម័ត​រួច នឹង​នៅតែ​បន្ត​ដំណើរការ​ដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្រ្តី​ក្រសួង​រ៉ែ​និង​ថាមពល​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​មាន​ស្ថានីយធ្យូងថ្មចំនួន៣ទីតាំង កំពុងដំណើរការសាងសង់ដែលមានអនុភាពជាង ១៦០០ មេហ្គាវ៉ាត់នៅតាមបណ្តាខេត្តចំនួន៣។

រោងចក្រ​ស្ថានីយធ្យូងថ្មទាំំង ៣ ទីតាំងដែល​កំពុង​ដំណើរការ​សាងសង់ ទីមួយ​នៅ​ស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានអនុភាព ៧០០ មេហ្គាវ៉ាត់ ទី​ពីរ​នៅស្រុកបទុមសាគរខេត្តកោះកុង ដែល​មានអនុភាព ៧០០ មេហ្គាវ៉ាត់ និង​ទីបី​នៅ​ខេត្តឧត្តរមានជ័យ ដែល​មានអនុភាព ២៦៥ មេហ្គាវ៉ាត់។

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពលបានប្រាប់ប្រតិភូរបស់ធនាគារពិភពលោក​កាលពីពេលថ្មីៗ​នេះ​ថា កម្ពុជាពុំអនុញ្ញាតឱ្យមានរោងចក្រផលិតថាមពលដើរដោយធ្យូងថ្មថ្មីទៀតទេ ដោយកម្ពុជានឹងជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវដើម្បីផលិតថាមពលជំនួសវិញ។

បើ​តាម​មន្រ្តី​រូប​នេះ ក្រៅពីគម្រោងដែលអនុម័តរួចដែល​កំពុង​សាងសង់ កម្ពុជា​ជំរុញប្រើប្រាស់ឧស្ម័នធម្មជាតិពង្រាវ (LNG) ដើម្បីផលិតថាមពលជំនួសវិញ ។

រាជរដ្ឋាភិបានកម្ពុជាបាន​ដាក់​គោលនយោយបាយ​បញ្ឈប់ការសាងសង់ស្ថានីយធ្យូងថ្មបន្ថែមទៀត ចាប់ពីឆ្នាំ២០២២។ ប៉ុន្តែចំពោះស្ថានស្ថានីយធ្យូងថ្មចំនួន ៣ ទីតាំងដែលកំពុងដំណើរការសាងសង់ នៅតែបន្តដំណើរការដដែល។

បច្ចុប្បន្ននេះ កម្ពុជា​មានស្ថានីយធ្យូងថ្មចំនួន ៣ កន្លែងកំពុងដំណើរការរួចហើយ ដែលមានអនុភាពតម្លើងសរុបចំនួន ៦៧៥ មេហ្គាវ៉ាត់ មានទីតាំងនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ។

បើ​តាមប្រភព​ពី​ក្រសួងរ៉ែ និង​ថាមពល គិត​ត្រឹម​ឆ្នាំ២០២១ កម្ពុជា​បាន​ទាញ​ប្រភពផ្គត់ផ្គង់ថាមពល​ជាង ៦០ភាគរយ បានមកពីការប្រើប្រាស់ឥន្ធនៈផូស៊ីល ក្នុងនោះមានធ្យូងថ្ម និងប្រេង។ ចំណែកថាមពល៤០ភាគរយទៀត បានមកពីប្រភពកកើតឡើងវិញរួមមានវារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងជីវម៉ាស់៕