ភ្នំពេញ​ទទួល​ទុន​វិនិយោគ​​គម្រោង​សាងសង់​​ជាង​ ២ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២១

សង្គម​និង​សេដ្ឋកិច្ច

លោក ឃួន ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ក្នុងឆ្នាំ២០២១ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ដែលមានទំហំទុនវិនិយោគជាង ២,២៦ ពាន់លានដុល្លាអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែង​ក្នុង​ឱកាស​ចូលរួម​ពិធី​សម្ពោធ​ ផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរនៅព្រឹកមិញ​ថា គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗ ចំនួន ១ ៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។

បើ​តាមអ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ដំណើរការនៃការសាងសង់អាគារខ្ពស់ៗនៅក្នុងរាជធានីភ្នំពេញនៅតែមានការរាំងស្ទះ ដោយសារតែវិនិយោគិនភាគច្រើនជាជនបរទេស ខណៈ​គម្រោង​សាងសង់​បុរីគឺនៅដំណើរការធម្មតា ព្រោះវិនិយោគិនភាគច្រើនគឺនៅក្នុងស្រុក។

ក្រោយ​ស្ថានភាព​កូវីដ​មានភាពធូរស្រាល ស្រប​ពេល​រដ្ឋាភិបាល​បាន​ចាត់វិធានការ​រួមទាំង​បើកប្រទេស​ឡើង​វិញ ឃើញ​ថាគម្រោង​សាងសង់ដែល​រាំង​ស្ទះ បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញបើទោះ​បី​មិនច្រើនដូចមុនសម័យកូវីដ​ក៏​ដោយ៕