ជិះ​រថយន្ត​ Rolls-Royce ដឹកចិន​ល្មើស​បម្រាម​ត្រូវ​សមត្ថកិច្ច​ចាប់ជាប់ នៅ​រង្វង់មូល​កួច​កាណុង

សង្គម​និង​សេដ្ឋកិច្ច

មន្រ្តី​យោធាម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​​ខ្លួន​ក្នុងពេល​បើក​រថយន្ត​ដឹកជនជាតិ​​ចិន​ ០៣ នាក់ ល្មើស​បម្រាម​ធ្វើ​ដំណើរនៅ​រង្វង់​មូលកួច​កាណុង ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាមសមត្ថកិច្ច​គោលដៅ​បាន​បញ្ជាក់ថា ក្នុងពេល​ឃាត់​ខ្លួន​នោះ មាន​មនុស្ស ០៤ នាក់ មាន​ម្នាក់​ជាមន្រ្តី​យោធា​មាន​ឋានន្តរសក្ដិ​ អនុសេនីយ៍ឯក​មាន​ឈ្មោះ មឿង សា​មន និង​ជនជាតិចិន ០៣ បាន​បើកបរ​​រថយន្ត​ Rolls-Royce ល្មើស​បម្រាម​ធ្វើ​ដំណើរ។

ការឃាត់​រថ​យន្ត​នេះ បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១ នៅ​ចំណុច​រង្វង់​មូល​គួច​កាណុង ស្ថិតនៅ​មូលដ្ឋាន​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ក្រោយពេល​ប្រតិបត្តិការ ក​ម្លាំង​នគរបាល​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​៕​

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ