អារ៉ាប់រួម​ក្លាយ​ជា​ប្រទេស​គោលដៅ​សម្រាប់​សេដ្ឋី ស្របពេល​អ្នកមានៗ​កំពុង​ភៀសខ្លួន​ពី​ចិន

អន្តរជាតិ

យោង​តាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ​ Henley Global Citizens Report បាន​ឲ្យ​ដឹងថា អារ៉ាប់រួម​នឹង​ក្លាយជា​ប្រទេស​គោលដៅ​សំខាន់​បំផុត​មួយ​សម្រាប់​ពពួក​វិនិយោគិន​មាន​ទ្រព្យ​កប់ពពក​នៅ​ឆ្នាំ ២០២២ នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ខាងលើ​បាន​បន្ថែម​ថា ក្រៅពី​អារ៉ាប់រួម ក៏​នៅ​មាន​ប្រទេស​ផ្សេងទៀត​ដូចជា អូស្ត្រាលី សិង្ហបុរី អ៊ីស្រាអែល ស្វីស អាមេរិក ព័រទុយហ្គាល់ ក្រិក កាណាដា និង​នូវែលហ្សេឡង់​ នឹង​ក្លាយជា​ប្រទេស​គោលដៅ សម្រាប់​សេដ្ឋី​ប្រាក់​វាល់​លាន​ដុល្លារ ទៅ​បណ្ដាក់ទុន​នៅ​ឆ្នាំ ២០២២។

ដោយឡែក សម្រាប់​ប្រទេស​ដែល​អាច​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ដោយសារ​វិនិយោគិន​មានៗ​ជម្លៀស​ខ្លួន​ចេញ​ មាន​ដូចជា រុស្ស៊ី ចិន ឥណ្ឌា ហុងកុង អ៊ុយក្រែន ប្រេស៊ីល ចក្រភពអង់គ្លេស ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និង​ឥណ្ឌូណេស៊ី។ នេះ​បើតាម​របាយការណ៍​ផ្ដល់​ដោយ New World Wealth។

បន្ថែម​ពីនោះ ប្រធាន​ផ្នែក​ស្រាវជ្រាវ New World Wealth, Andrew Amoils បាន​បង្ហើប​ថា ការ​ចាកចេញ​របស់​វិនិយោគិន​ប្រាក់​វាល់​លាន​ដុល្លារ​ពី​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​មហាអំណាច​មួយ​នេះ​មាន​ការ​ខាតបង់​ធ្ងន់ធ្ងរ ដោយសារ​ទិន្នន័យ​បង្ហាញ​ថា បុគ្គល​មានៗ​ប្រមាណ ១០ ០០០ នាក់​នឹង​ចាកចេញ​ពី​ប្រទេស​ចិន​នៅ​ឆ្នាំ ២០២២ ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​ផ្សេងវិញ៕

82 Shares