សម្ដេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម

សង្គម​និង​សេដ្ឋកិច្ច


ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃអង្គារនេះ បានជួបពិភាក្សាការងារ ជាមួយលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម នាវិមានសន្តិភាព ក្នុងដំណើរមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៧ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះលោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ។ លោកបានចាត់ទុក កម្ពុជាជាប្រទេសមួយឋិតនៅក្នុងបេះដូងរបស់លោក ដែលជាប្រទេសមួយដែលលោកបានគិតថាមិនមានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសដែលមានសន្តិសហវិជ្ជមានជាតិសាសន៍ និងសាសនា ដែលនេះជាតម្លៃពិតរបស់កម្ពុជា ដែលជាទីគោរព ជាទីគំរូសម្រាប់ពិភពលោក។ ក្នុងន័យនេះ លោក មហាម៉ាត់ ឌុលការីម បានសម្ដែងនូវការអបអរសាទរជូនដល់ ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជាឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោក មហាម៉ាត់ អាប់ឌុលការីម បានបន្ថែមថា ប្រទេសអារ៉ាប់ប៊ីសាអូឌីត រីករាយណាស់ជាមួយ ការគោរព និងស្រឡាញ់ ការដឹកនាំរបស់សម្ដេចតេជោ ហើយនឹងយកបទពិសោធន៍ពីកម្ពុជាទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀត អំពីការដឹកនាំ ដែលផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អ របស់លោក មហាម៉ាត់ អាប់ឌុលការីម ហើយសម្ដេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់។

សម្ដេចតេជោបានគូសបញ្ជាក់ប្រាប់លោក មហាម៉ាតើថា ប្រទេសមួយអាចទទួលបាន នូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឱ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្តដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕