សម្តេច ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូត្រឡប់មកកាន់កម្ពុជាវិញ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កំពុងត្រៀមចេញពីឥណ្ឌូនេសុីត្រឡប់មកកាន់កម្ពុជាវិញបន្ទាប់ពីអង្គុយរង់ចាំការអនុញ្ញាតពីប្រទេសដែលត្រូវហោះហើរឆ្លងកាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមបណ្តាញសង្គមតេឡេក្រាមផ្ទាល់ខ្លួន សម្តេចតេជោ បានអរគុណដល់ប្រទេសឥណ្ឌូនេសុីដែលបានយក
ចិត្តទុកដាក់ទទួលប្រតិភូកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចក៏សូមអធ្យាស្រ័យផងដែរ ដែលមិនអាចចូលប្រជុំG20បាន។

ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាក់ម៉ោងមកដល់កម្ពុជានាព្រលប់ល្ងាចថ្ងៃពុធទី១៥ ខែវិច្ឆិកានេះ។

គួររំលឹកថា ការវិលត្រលប់មកកាន់កម្ពុជាវិញ សម្តេចតេជោ និងគណៈប្រតិភូ បន្ទាប់ពីសម្តេចតេជោតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅប្រទេសឥណ្ឌូនេស៊ី។ សម្តេចបញ្ជាក់ថា បើទោះតេស្តរកឃើញកូវីដក៏ពិតមែន តែអាការៈធម្មតាដែលសម្តេចនឹងបន្តធ្វើការធម្មតាលើកលែងតែការទទួលភ្ញៀវតែប៉ុណ្ណោះ៕