អ្នក​និយមទទួល​មាន់ CP កាន់តែទុកចិត្ត បើ​ដឹង​គោលការណ៍​ផលិត​ចំណី​អាហារ​​ក្រុមហ៊ុន​ស្តង់​ដានេះ

អាជីវកម្ម

ពលរដ្ឋ​កម្ពុជា​បាន​ស្គាល់​ក្រុមហ៊ុន CP ច្បាស់​ជាពិសេស​ល្បីជាង​គេ​គឺ​មាន់បំពង CP នេះ​ឯង។ CP ជា​ក្រុមហ៊ុន​ផលិត​ចំណីអាហារ​ល្បីឈ្មោះ​មួយ​មានមូលដ្ឋាននៅប្រទេថៃ ហើយ​បាន​ដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ឆ្នាំ មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផល​ចំណីអាហាររបស់​ក្រុមហ៊ុន CP ត្រូវ​បានមហាជនទទួលស្គាល់លើ​ស្តង់ដារ អនាម័យ គុណភាព ​និង​សុវត្តិភាព​។

លោក​​ Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាលរងជាន់ខ្ពស់នៃក្រុមហ៊ុន CP Cambodia បាន​​ឲ្យ​ដឹង​ថា CP មាន​ទស្សនៈ​វិស័យ​លើ​ការ​ផលិតចំណីអាហាររដែលមានគុណភាព អនាម័យ នឹងជាផលិតផលផលិតក្នុងស្រុក។

លោក​​ Wittaya បានលើក​ពី​គោលការណ៍ ៥ ចំណុច លើ​ការផលិតចំណីអាហារប្រកបដោយអនាម័យល្អរបស់​ក្រុមហ៊ុន​ មានដូចជា៖

ទី១) សត្វត្រូវមានសុខភាពល្អ ដឹកចេញពីកសិដ្ឋាចិញ្ចឹមបែបស្តង់ដារ។

ទី២) ការរៀបចំទុកដាក់សត្វមុនចូលរោងពិឃាត គឺសត្វមិនទទួលរងសម្ពាធផ្នែកអារម្មណ៍ ព្រោះថាពេលដែលសត្វរងសម្ពាធនឹងធ្វើឱ្យគុណភាពសាច់ធ្លាក់ចុះ។

ទី៣) ទីកន្លែង និងឧបករណ៍ត្រូវតែភាពស្អាត ដោយជ្រើសរើសឧបករណ៍ដែលត្រឹមត្រូវ ទំនើប និងមានការថែរក្សាបានល្អ អោយរួចរាល់សម្រាប់ទុកប្រើប្រាស់។

ទី៤) ដំណើរការផលិតត្រូវតែមានស្តង់ដារត្រឹមត្រូវតាមគោលការណ៍ និងអនាម័យ មានការបែងចែករវាងផ្នែកស្អាត និងផ្នែកកខ្វក់ចេញពីគ្នាយ៉ាងច្បាស់លាស់ ត្រូវបានត្រួតពិនិត្យភ្នាក់ងារចម្លងរោគគ្រប់ដំណាក់កាលនៃការផលិត។

ទី៥) ការថែរក្សាសាច់បន្ទាប់ពីកែច្នៃហើយ សាច់ត្រូវតែរក្សាទុកនៅក្នុងសីតុណ្ហភាពត្រឹមត្រូវ ដើម្បីរារាំងការលូតលាស់នៃបាក់តេរី ដែលបណ្តាលឱ្យសាច់ខូច។

លោកលើកឡើង​ថា ដោយសារ​ការ​អនុវត្ត​គោលការណ៍​ប្រតិបត្តិបានគ្រប់ទាំង ៥ ចំណុចនេះហើយ ធ្វើឱ្យអតិថិជន​ទទួលបានសាច់សត្វដែលមានគុណភាពល្អ ស្រស់ អនាម័យ និងសុវត្ថិភាពសម្រាប់​ការ​បរិភោគ។

ក្រុមហ៊ុន CP Cambodia បាន​ដំណើរការអាជីវកម្មកសិ-ឧស្សាហកម្ម និងអាហារនៅប្រទេសកម្ពុជាជាង ២៦ ឆ្នាំមក​ហើយ ជាមួយ​​ចក្ខុវិស័យ “ផ្ទះបាយពិភពលោក”។ ថ្មីៗនេះដែរ ក្រុមហ៊ុនទើប​សម្ពោធរោងចក្រផលិតចំណីអាហារនៅក្នុងខេត្តកំពត ដែលជារោងចក្រផលិតចំណីអាហារស្តង់ដារ ឈានមុខគេមួយនៅក្នុងប្រទេស​កម្ពុជា​។

ក្រុមហ៊ុន​ផលិត​ចំណីអាហារ​មានមូលដ្ឋាននៅប្រទេសថៃនេះ គ្រប់គ្រងនិង​​បង្កើត​ឡើង​ដោយក្រុម​គ្រួសារ​មហាសេដ្ឋី​ថៃ លោក Dhanin Chearavanon៕