ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងផ្តល់១ម៉ឺនដុល្លារដល់ក្រុមជម្រើសជាតិបាល់ទាត់វិញ្ញាសាបុរស បើអាចឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

អាជីវកម្ម

(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា ជាមួយនឹងទឹកប្រាក់ ១ម៉ឺនដុល្លារ បើសិនជាពួកគេបានឡើងទៅប្រកួតដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​​បាន នៅ​រាត្រី​​ថ្ងៃ​ពុធ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួររំលឹកផងដែរថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានផ្តល់ជាប្រាក់លើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះ​វិញ្ញាសាបុរស​ជម្រើសជាតិទាំង ១៤នាក់ ក្នុងមួយនាក់១ពាន់ដុល្លារ ដែលទឹកប្រាក់សរុបគឺ ១ម៉ឺន៤ពាន់ដុល្លារ ជាមួយការជិះ​រថយន្តសេរីទំនើប Rolls Royce ទៅស្នាក់នៅ និងទទួលទានអាហារនៅសណ្ឌាគារលំដាប់ផ្កាយ 5 Hyatt Regency ភ្នំពេញទៀត​ផងដែរ។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនវិនិយោគដោយខ្មែរ ១០០% ខិតខំសាងកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជា​ដល់​ពិភពលោក មានផលិតផលល្បីៗដូចជា CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំងវើក, ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល, ទឹកក្រូចអាយស៍ IZE, ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា។

កម្ពុជាដើម្បីកម្ពុជា!
ស្រែកលើកទឹកចិត្តកម្ពុជា ជាមួយស្រាបៀរកម្ពុជា!