ត្រឹម៧ខែ ឆ្នាំនេះ៖ ទំហំពាណិជ្ជកម្មកម្ពុជា ហក់ដល់៣៣ពាន់លានដុល្លារ កើនឡើងជាង ២១%

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល៧ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចបាន ទំហំពាណិជ្ជកម្មអន្តរជាតិជិត ៣៣ពាន់លានដុល្លារ កើនឡើងជាង ២១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។នេះបើតាមការឲ្យដឹងពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងនោះដែរ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារ កើនឡើង៣០% និងការនាំចូលពីទីផ្សារអន្តរជាតិមកវិញមានចំនួនជាង ១៩ពាន់លានដុល្លារ កើនឡើង១៥% បើទោះបីជា ស្ថិតក្នុងស្ថានភាពពិភពលោកមិនច្បាស់លាស់ក្ដី ។

ជាមួយគ្នានេះ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានអះអាងដែរថា នៅ៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានជិត៣៣ពាន់លានដុល្លារអាមេរិក បានកើនឡើង២១%។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាងជិត ១៤ពាន់លានដុល្លារ កើនឡើង៣០% ខណៈការនាំចូលទំនិញមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ កើនឡើង១៥%។

ជុំវិញការកើនឡើងនៃទំហំពាណិជ្ជកម្មកម្ពុជា ​ជាមួយអន្តរជាតិកើនឡើងឡើងនេះដែរ ក៏ក្រុមអ្នកជំនាញសេដ្ឋកិច្ច យល់ថា ដ្បិតបច្ចុប្បន្ន ស្ថិតនៅក្នុងកាលៈទេសៈនៃស្ថានភាពពិភពលោកជួបការលំបាក បញ្ហាសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ និងវិបត្តនៃជំងឺរីករាលដាលផ្សេងៗក្ដី ក៏ប៉ុន្តែសកម្មភាពសេដ្ឋកិច្ចកម្ពុជា ហាក់កាន់តែបង្ហាញនូវភាពវិជ្ជមាន។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញក៏រំពឹងដែរថា កម្ពុជានៅតែអាចរក្សាបាននូវកំណើននាំចេញជាបន្តបន្ទាប់ទៀតនៅពេលខាងមុខផងដែរ៕