អគ្គនាយកដ្ឋានគយ ក្រើនរំលឹកឲ្យម្ចាស់រថយន្តចង្កូតស្ដាំ​ដែល​ចុះ​​បញ្ជីរួច​​ ​​រួសរាន់ទៅបង់ពន្ធ

សង្គម​និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានគយ​​​ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានក្រើន​រំលឹកដល់ម្ចាស់​រថយន្តចង្កូតស្ដាំ​ដែល​បាន​ចុះ​បញ្ជីរួចតែមិនទាន់បានបង់ពន្ធនិងអាករ ត្រូវរួសរាន់ចូលមក​បំពេញ​​កាតព្វ​កិច្ច​​ពន្ធនិងអាករលើ​រថយន្តរបស់​ខ្លួន​ឱ្យ​បានឆាប់ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការក្រើនរំលឹកឲ្យរួសរាន់ទៅបង់ពន្ធនេះ ដើម្បី​​ចៀស​វាងការឃាត់សួរដោយ មន្ត្រីគយនិងរដ្ឋាករមាន​សមត្ថកិច្ច​ជាយ​ថា​​ហេតុ​ពេល​កំពុង​​ចរាចរ​​តាមដងផ្លូវ ដែលអាចបង្កជាការរំខាននានា ហើយក៏ដើម្បី​ចៀសវាងការភ្លេច​ឬខកខាន​​មក​បំ​ពេញ​​​កាត​ព្វកិច្ចពន្ធនិងអាករតាមកាលកំណត់ ដែលអាចបណ្តាលឱ្យ​ទទួល រងនូវវិធានការនានា​ជាបន្ត​បន្ទាប់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ​​​ និងរដ្ឋាករកម្ពុជា ក៏កំពុងចាត់វិធានការចុះបង្ក្រាបរថយន្តគ្មាន​ពន្ធមាន​ស្រាប់​ក្នុង​ប្រទេស​​នៅ​សេសសល់ដែលម្ចាស់មិន​បានមកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬចុះបញ្ជីក្នុងរយៈ​ពេល​ដែល​បាន​អនុញ្ញាតកន្លងមក ហើយ​រថយន្ត ចង្កូតស្តាំដែលបង្ក្រាប​បានជាមុខ​សញ្ញានៃ​​ការរឹបអូសតាមច្បាប់និង​បទប្បញ្ញត្តិជា​ធរមាន។

សូមជម្រាបថា  បន្ទាប់ពីបានបិទបញ្ចប់ជាស្ថាពរនូវការអនុញ្ញាតឱ្យចុះ​បញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធ​​មានស្រាប់​ក្នុង​ប្រទេស​​ត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ រថយន្តចង្កូតស្ដាំគ្មានពន្ធមាន​​​ស្រាប់​ក្នុង​ប្រទេសដែល​ម្ចាស់​បានយកមក​ចុះ​បញ្ជី​រួច​​ត្រូវបានទុកពេលវេលារហូតដល់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ​និងអាករឱ្យបា រួចរាល់ ៕