ការវិនិយោគនៅក្នុងវិស័យអចលទ្រព្យរបស់ចិន ធ្លាក់ចុះខ្លាំង សម្រាប់រយ:ពេល ៧ ខែដំបូងឆ្នាំនេះ

អន្តរជាតិ

ការវិនិយោគនៅក្នុងវិស័យអចលទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងខែកក្កដា ជាពិសេសជាមួយនឹងគម្រោងសាងសង់ថ្មី បានធ្លាក់ចុះដល់កម្រិតទាបបំផុត ក្នុងរយ:ពេលជិត ១០ ឆ្នាំ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីផ្សារអចលទ្រព្យ ដែលមានចំនួនប្រហែលមួយភាគបួន នៃសេដ្ឋកិច្ចចិនទាំងមូល កំពុងស្ថិតនៅក្នុងវិបត្តិ ដែលអូសបន្លាយពេលជិត ២ ឆ្នាំចុងក្រោយនេះ ជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍ ជា​ច្រើន បានជំពាក់បំណុលវ័ណ្ឌក ស្របពេលអ្នកទិញចាប់ផ្តើមបាត់បង់ជំនឿចិត្ត ចំពោះគម្រោងដែលសាងសង់មិនរួចរាល់ ។

ស្ថានភាពបែបនេះ បានធ្វើឱ្យការវិនិយោគអចលនទ្រព្យ ក្នុងខែកក្កដា បានធ្លាក់ចុះជាង ១២%  និងធ្លាក់ចុះ ៩,៤% កាលពីខែមិថុនា ស្របពេលការសាងសង់ថ្មី បានធ្លាក់ចុះ ៤៥,៤% ដែលជាការធ្លាក់ចុះដ៏ធំបំផុត ចាប់តាំងពីខែមករា ដល់ខែកុម្ភ: ឆ្នាំ ២០១៣ មក ។ នេះបើយោងតាមការគណនាដោយផ្នែកលើទិន្នន័យពីការរិយាល័យស្ថិតិជាតិ (NBS) បង្ហាញឱ្យដឹងកាលពីថ្ងៃចន្ទ ។

ជាងនេះទៅទៀត ការវិនិយោគលើអចលនទ្រព្យ នៅក្នុងខែមករា ដល់ខែកក្កដា បានធ្លាក់ចុះ ៦,៤% បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន ។

យោងតាមទិន្នន័យខាងលើបានឱ្យដឹងទៀតថា ការលក់អចលនទ្រព្យ បានធ្លាក់ចុះ ២៣,១% ធៀបនឹងឆ្នាំ មុន សម្រាប់រយ:ពេល ៧ ខែដំបូង បន្ទាប់ពីបានធ្លាក់ចុះ ២២,២% នៅក្នុងខែមករា ដល់ខែមិថុនា ៕

42 Shares