បាត់មុខប៉ុន្មានសប្ដាហ៍ សហស្ថាបនិក Google លេចមុខក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេព្រមគ្នា

អន្តរជាតិ

រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប មិនដែលមានវត្តមាន​សហស្ថាបនិក Google ទាំង ២ ឡើយ ហើយបើទោះជាមាន​ក៏​មានតែ Larry Page ដ្បិត Sergey Brin បាត់មុខអស់​រាប់ខែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Google co-founders Sergey Brin (left) and Larry Page announced Tuesday they are stepping down from their leadership roles but will remain board members of Alphabet, Google’s parent company.

យ៉ាងណា សម្រាប់សប្ដាហ៍មួយនេះ សហស្ថាបនិក Google ទាំង ២ រូបបានលេចមុខ​ក្នុងបញ្ជី​មហាសេដ្ឋី​មានបំផុត​លើលោក​ទាំង ១០រូបតែម្ដង ដោយ Larry Page នៅលេខរៀងទី ០៧ ហើយ​ Sergey Brin នៅលេខរៀងទី ១០។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៣ ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Forbes៖

1. Bernard Arnault ប្រធាន ក្រុមហ៊ុន LVMH មាន ទ្រព្យសម្បត្តិ សរុប ប្រមាណ ២៣៧,៩ពាន់ លាន ដុល្លារ

2. Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧៦,៩ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣៣,៣ពាន់លានដុល្លារ

4.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ១២១,៨ពាន់លានដុល្លារ

5..Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ១១៤ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១១២,៧ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១០០,១ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិកក្រុមហ៊ុន Groupo Carso មានទ្រព្យសម្បត្តិប្រមាណ ៩៩,១ពាន់លានដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ៩៦ពាន់លានដុល្លារ

10.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ៩៥,៨ពាន់លានដុល្លារ៕