ភ្ញៀវលំដាប់ VIP ចូលរួមបង្ហាញជាផ្លូវការនូវរូបរាងកំពូលរថយន្ត The New Range Rover សេរីថ្មី

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RMA Cambodia បានបង្ហាញជាផ្លូវការនូវរូបរាងនៃរថយន្ត The New Range Rover សេរីថ្មី ដល់ភ្ញៀវកិត្តិយសលំដាប់អភិជន នៅក្នុងកម្មវិធី Private Preview ដែលប្រារព្ធឡើងនៅទីតាំង អគារតាំងបង្ហាញរថយន្ត Jaguar Land Rover Cambodia កាលពីថ្ងៃសៅរ៍ សប្តាហរ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ដើម្បីពាំនាំវត្តមាន នៃរថយន្តសេរីថ្មី The New Range Rover ជំនាន់ទី៥​​ ចូលមកក្នុងប្រទេសកម្ពុជា ព្រមទាំផ្តល់់នូវទស្សនីយភាពជាផ្លូវការ និងដំបូងគេបង្អស់ នៃរថយន្តសេរីថ្មីជំនាន់ទី៥​នេះ ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។

កំពូលរថយន្តប្រណិតសេរីថ្មី The New Rang Rover ជំនាន់ទី៥នេះ ត្រូវបានគេឱ្យឈ្មោះថា​​ ជាកំពូលរថយន្តនៃប្រណិតភាព ទាន់សម័យ និងថ្លៃថ្នូរ ផ្តល់នូវផាសុកភាពលំដាប់ First-Class ជូនអ្នកប្រើប្រាស់គ្រប់វិស័យ។

គួបញ្ជាក់ថា Jaguar Land Rover Cambodia គឺជាក្រុមហ៊ុននាំចូលរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេស ដែលមានការនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន RMA​ Cambodia ។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕