ក្រុមហ៊ុន វី.ស៊ី.អេ.ធី និងក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ ចុះMoUគាំទ្រផ្នែកជំនាញបច្ចេកទេសក្នុងការផ្តល់សេវាកម្មជូនអតិថិជន

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក និងក្រុមហ៊ុនមេធាវី លីហ្គលត្រាស់ បានចុះអនុស្សរណៈយោគយល់គ្នា​ MoU លើភាពជាដៃគូអាជីវកម្ម នាថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមវត្តមានថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាធ្វើឡើងក្នុងគោលបំណងជំរុញការផ្តល់សេវា និងការគាំទ្រផ្នែកជំនាញបច្ចេកទេស នៅក្នុងកិច្ចសហប្រតិបត្តិការរវាងគ្នា និងបង្កើនប្រសិទ្ធភាព ទំនុកចិត្ត ជាមួយនឹងទំនួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវាកម្មជូនអតិថិជន។

គួរបញ្ជាក់ថា ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក គឺជាក្រុមហ៊ុនផ្តល់សេវាកម្មវិជ្ជាជីវៈពន្ធដារ និងប្រឹក្សាយោបល់ធុរៈកិច្ច ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រ និងការទទួលស្គាល់ពីអតិថិជនយ៉ាងច្រើនទាំងក្នុងនិងក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន វី.ស៊ី.អេ.ធី ប្រឹហ្វេសិនណល ខនសាល់ធេន ឯ.ក មានអាសយដ្ឋានស្នាក់ការកណ្តាលរបស់ខ្លួនស្ថិតនៅ ដឹ អូឡាំព្យា ស៊ីធី ផ្ទះលេខ S5-33 ផ្លូវហ្វ័រធូន សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងសាខាខេត្តព្រះសីហនុស្ថិតនៅ ភូមិ ២ សង្កាត់ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕