Pidoma Resort របស់ឧកញ៉ា សួរ វីរៈ នៅមណ្ឌលគិរី ប្រៀបបានឋានសួគ៌នៅលើដី

ជុំវិញ​ឧកញ៉ា

តំបន់រមណីយដ្ឋានលំហែកាយបែបរ៉ូមែនទិក Pidoma Resort របស់លោកឧកញ៉ា សួរ វីរៈ ​​ដែល​មាន​ទីតាំង​​នៅ​តំបន់​ដាក់ដាំ ​ខេត្ត​មណ្ឌលគិរី ​​​​កំពុង​​ទទួល​បាន​​​ចំណាប់​អារម្មណ៍​​​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​ភ្ញៀវ​ទេសចរណ៍​​អន្តរជាតិ​ ​​ខណៈ​ដែល​បរិយាកាស និង​ទេសភាព​នៅ​ទីនោះ ​ត្រូវ​បាន​គេ​​​​ប្រៀប​​ប្រដូច​​​ថា​ជា​ «​ឋានសួគ៌​នៅ​ជាប់ដី»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Pidoma Resort ​​បាន​បើក​ដំណើរ​ការ​ជាផ្លូវ​ការ កាល​ពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២។ តំបន់រមណីយ​ដ្ឋាន​មួយ​នេះ​ ពិត​ជា​ស័ក្តិសម​សម្រាប់​បងប្អូន​ដែល​​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​មណ្ឌលគិរី និង​ចង់​បាន​បទពិសោធន៍​ថ្មី​លក្ខណៈ​បែប​ធម្មជាតិ និង​ការ​ស្នាក់​នៅ​បែប​ទំនើប ជាមួយ​នឹង​បន្ទប់​ឯកជន លក្ខណៈ​គ្រួសារ ឬ​លក្ខណៈ​គូស្នេហ៍។ កាន់​តែ​ពិសេស​នោះ ​គឺ​ធ្វើ​ឱ្យ​ខ្លួន​ឯង បាន​ស្រូប​យក​ខ្យល់​ធម្មជាតិ​ព្រៃ​ភ្នំ​បរិសុទ្ធ​ ជាមួយ​នឹង​អាកាស​ធាតុ​ដ៏​ត្រជាក់ ​​ធ្វើ​ឱ្យ​រសាយ​បាត់​អស់​ទុក្ខ​កង្វល់​នានា។

សម្រាប់​បងប្អូន​ដែល​បាន​ធ្វើ​ដំណើរ​កាន់​ខេត្ត​មណ្ឌលគិរី ​មិន​គួរ​រំលង​តំបន់​រមណីយដ្ឋាន​មួយ​នេះ​ទេ ដែល​​អាច​ស្វែង​រក​តាម​ទីតាំង​នេះ (Google Map) ឬ​​ទំនាក់ទំនង​ទៅ​កាន់​លេខ​ទូរសព្ទ ០៦៦ ៣១៩ ៦០០ / ០៩៨ ៣១៩ ៦០០ ។

សូមបញ្ជាក់ថា Pidoma Resort ​​ជា​តំបន់​​​រមណីយដ្ឋាន​លំហែ​​កាយ​មួយ ក្នុង​ចំណោម​តំបន់​​​រមណីយដ្ឋាន​​ចំនួន ៩ ​​របស់​លោក​ឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈប៊ុនថាំ ខណៈដែល​លោកឧកញ៉ា គ្រោងនឹង​ពង្រីកតំបន់ទេសចរណ៍​តាមរយៈ Resort បន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ លើ​វិស័យ​ទេសចរណ៍នេះ បន្ថែមលើមុខជំនួញរបស់លោក លើវិស័យផ្សេងៗទៀត៕

2.8K Shares