កូនមហាសេដ្ឋី ម៉ុង ឬទ្ធី ២រូបទៀតហើយទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី  គឺជាអ្នករកស៊ីជើងចាស់មួយរូបដ៏មានសក្តានុពល ដែលល្បីល្បាញខាងវិស័យកសិកម្ម បច្ចុប្បន្នជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដែលឈរជើងជាង ៣២ឆ្នាំមកហើយនៅម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២៧ ខែសីហានេះ កូនប្រុស ២នាក់របស់លោក គឺលោក ម៉ុង ចាន់ថន ជាកូនទី៣ និងលោក ម៉ុង ចាន់ថុល កូនទី៤ ទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ តាមសេចក្តីក្រាបទូលថ្វាយដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ នេះបើតាមអនុក្រឹត្យ លេខនស/រកត/០៨២២/១០៥៩ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី មានបុត្រចំនួន ៥រូប ក្នុងនោះស្រីពីរនាក់ រួមមាន៖ លោកស្រី ម៉ុង សុធា ត្រូវជាភរិយាបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ទី២ ឧកញ៉ា ម៉ុង រិទ្ធថា អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ទី៣ លោក ម៉ុង ចាន់ថន អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ទី៤ លោក ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប និងទី៥ លោកស្រី ម៉ុង សុធារី អគ្គនាយករង ក្រុមហ៊ុន​ ម៉ុងឫទ្ធីគ្រុប ជាកូនស្រីពៅសំណព្វចិត្ត របស់អ្នកឧកញ៉ា និងលោកជំទាវ។

គួរបញ្ជាក់ថា ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៧​ទៀតឯណោះ ដែល​​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី មាន​កូនប្រុសស្រី និង​កូន​ប្រសារ​ជួយ​ជ្រោមជ្រែង។ ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូច​ជា៖ ក្រុមហ៊ុនសំណង់ក្មេងវត្ត, ក្រុមហ៊ុន ម៉ុងឫទ្ធី វិនិយោគដំណាំដូងប្រេងកម្ពុជា, ក្រុមហ៊ុន កំពង់ផែឧកញ៉ាម៉ុង, ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (កម្ពុជា), ក្រុមហ៊ុន អិមភីក អេស៊ីអិមស៊ី (កម្ពុជា), ក្រុមហ៊ុន អិមអធី រ៉ាប់ប៊ឺរ ផ្លានថេសិន និង​ក្រុមហ៊ុន ឃីងឌឹមហ្រ្វ៊ូត អ៊ីនធើណេសិនណល៕