មករកស៊ីនៅកម្ពុជា ១ឆ្នាំ 7-Eleven ពង្រីកសាខាបាន ៧ខេត្ត/ក្រុង

អាជីវកម្ម

ហាង សេ​វេន អ៉ីឡេ​វេន 7-Eleven Cambodia បើកនៅ​កម្ពុជា ១ឆ្នាំ​ហើយជាមួយនឹងការពង្រីកសាខា ៧ ខេត្ត/ក្រុង ដែលស្ថិត​នៅទីតាំង​ក្នុង​ទីប្រជុំជន និង​នៅ​ក្នុង​ស្ថានីយប្រេងឥន្ធនៈ។ ក្នុងនោះ ៧ខេត្ត​ក្រុង​ទូ​ទាំង​ប្រទេសរួម​មាន៖ រាជធានី​ភ្នំពេញ កំពង់ចាម បន្ទាយ​មាន​ជ័យ សៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្ត​ព្រះ​សីហ​នុ ដែល​ជា​ខេត្ត​ទើបតែ​មាន​សាខា​បើក​ថ្មី​ក្នុង​ខែសីហា​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស៊ី​ភី អ​ល (​ខេ​ម​បូ​ឌា​) ឯ​.​ក ដែល​ជា​បុត្រ​សម្ព័ន្ធ​មិន​ផ្ទាល់​នៃ​ក្រុមហ៊ុន ស៊ី​ភី អ​ល ចំកាត់ បាន​ទទួល​សិទ្ធិ​ក្នុង​ការ​រៀបចំ និង​ដំណើរការ​ហាង សេ​វេន អ៉ី​ឡេ​វេន ក្នុង​ប្រទេស​កម្ពុជា រយៈពេល ៣០ឆ្នាំ ព្រមទាំង​អាច​ពន្យារ​កិច្ចសន្យា​បាន ២ លើក​បន្ថែម​ទៀត ក្នុង​មួយ​លើក ២០ឆ្នាំ ដែល​ចាប់ផ្ដើមបើកសាខា​ដំបូង​​នៅ​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០២១​។

លោក ឆៃ​រ៉ូ​ត ធិ​វ៉ា​ត់​ម៉ា​ន់​ចា​រ៉ឺ​ន នាយក​គ្រប់គ្រង អន្តរជាតិ ក្រុមហ៊ុន ស៊ី​ភី អ​ល ចំកាត់ បានលើកឡើងថា សេវេន អ៉ីឡេវេន នៅ​បើកឱកាស​ឱ្យ​អ្នក​ធុរកិច្ច​ក្នុងស្រុក ចូលរួម​ជា​ដៃគូរ​ធុរកិច្ច និង​អាច​ផ្ទេរ​សិទ្ធ​បន្ត​ដល់​សាច់សាលោហិត​បាន​យ៉ាង​យូរអង្វែង។

ទន្ទឹមនឹងនេះដែរ សម្រាប់​ទិស​ដៅ​ដំណើរការ​ធុរកិច្ច​នៅ​កម្ពុជា សេវេន អ៉ីឡេវេន នៅ​តែ​បន្ត​ប្រកាន់ខ្ជាប់​តម្លៃ​ដែល​ផ្តល់ ៣ អត្ថប្រយោជន៍ គឺ​ការ​បង្កើត​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ប្រជាជន និង​អង្គភាព៕